ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមាជិកសភាកូរ៉េខាងត្បូងអំពាវនាវឱ្យចោទប្រកាន់លើប្រធានាធិបតី Yoon Suk Yeol ជុំវិញចំណាត់ការច្បាប់អាជ្ញាសឹក

កូរ៉េខាងត្បូង៖ សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី៤ ខែធ្នូនេះ បានអំពាវនាវឱ្យមានការចោទប្រកាន់លើលោកប្រធានាធិបតី Yoon Suk Yeol បន្ទាប់ពីលោកបានប្រកាសដាក់ចេញនូវការអនុវត្តច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង ដែលបង្កឱ្យមានវិបត្តិនយោបាយដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនៅក្នុងប្រទេសយក្សសេដ្ឋកិច្ចអាស៊ីមួយនេះ។

សេចក្ដីប្រកាសនូវចំណាត់ការច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង និងបណ្ដាលឱ្យមានការបញ្ឆេះនូវការប្រឈមមុខដាក់គ្នាក្នុងសភា ជុំវិញការប៉ុនប៉ងរបស់ប្រធានាធិបតីលើការហាមឃាត់សកម្មភាពនយោបាយ និងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលកងទ័ពប្រដាប់អាវុធត្រូវបានដាក់ចូលទៅក្នុងអគាររដ្ឋសភា ក្នុងទីក្រុងសេអ៊ូល។ ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំងថ្លែងថា សមាជិកសភាគ្រោងនឹងស្នើច្បាប់មួយដើម្បីចោទប្រកាន់លោក Yoon នៅថ្ងៃពុធនេះ ដែលគេជឿថាការបោះឆ្នោតដើម្បីរកការគាំទ្រអនុម័តលើច្បាប់នេះគ្រោងនឹងធ្វើឡើងនៅរយៈពេល ៧២ម៉ោងបន្ទាប់។

ទន្ទឹមនឹងនេះ មេដឹកនាំនៃគណបក្សអំណាចប្រជាជនដែលជាគណបក្សកាន់អំណាច បានអំពាវនាវឱ្យរដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun ត្រូវបានបណ្តេញចេញ និងគណៈរដ្ឋមន្ត្រីទាំងមូលឱ្យលាលែងពីតំណែង។ 

លោកប្រធានាធិបតី Yoon Suk Yeol បានថ្លែងសារទៅកាន់ប្រជាជាតិកូរ៉េខាងត្បូងតាមរយៈសុន្ទរកថាលើកញ្ចក់ទូរទស្សន៍យ៉ាងដូច្នេះថា ច្បាប់អាជ្ញាសឹកគឺចាំបាច់ដើម្បីការពារកូរ៉េខាងត្បូងពីសំណាក់ការគំរាមកំហែងរបស់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ និងកងកម្លាំងប្រឆាំងរដ្ឋដែលគាំទ្រ និងការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរីរបស់ខ្លួន ទោះបីជាលោកប្រធានាធិបតីមិនបានលើកឡើងពីការគំរាមកំហែងជាក់លាក់ណាមួយក៏ដោយ។ 

ភាពចលាចលនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើតមានឡើង បន្ទាប់ពីក្រុមទាហ៊ានបានចល័តចូលទៅកាន់អគាររដ្ឋសភាជាតិ ហើយគេក៏ប្រទះឃើញមានឧទ្ធម្ភាគចក្រយោធាបានហោះពីលើអគារដ៏សំខាន់នេះផងដែរ។ ក្រុមការងារនៃរដ្ឋសភាបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យដើម្បីបាញ់ទៅលើកងកម្លាំងទាំងនោះ និងដើម្បីរុញច្រានទាហានទាំងនោះឱ្យចេញពីអគាររដ្ឋសភាវិញ ហើយគេក៏ឃើញមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ ជាមួយសមត្ថកិច្ចនៅបរិវេណខាងក្រៅផងដែរ។ 

កងកម្លាំងយោធាអះអាងថា សកម្មភាពរបស់សភា និងគណបក្សនយោបាយនឹងត្រូវបានហាមឃាត់ ហើយប្រព័ន្ធផ្សព្វផ្សាយ រួមទាំងអង្គភាពបោះពុម្ពផ្សាយនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់បញ្ជាច្បាប់អាជ្ញាសឹក។ យ៉ាងណាមិញ ប៉ុន្មានម៉ោងនៅក្រោយការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកនេះ សមាជិកសភារបស់ប្រទេសកូរ៉េខាងត្បូងចំនួន ១៩០នាក់ ក្នុងចំណោមសមាជិកទាំង ៣០០នាក់បានអនុម័តជាឯកច្ឆ័ន្ទនូវការទាមទារឱ្យមានការដកចេញការអ​នុវត្តច្បាប់អាជ្ញាសឹកនេះ ដែលក្នុងចំណោម ១៩០នាក់នេះ ក៏មានការចូលរួមពីសំណាក់សមាជិកសភានៃគណបក្សរបស់លោកប្រធានាធិបតី Yoon Suk Yeol ចូលរួមបោះឆ្នោតគាំទ្រចំនួន ១៨នាក់។

ក្រោយមក លោកប្រធានាធិបតី Yoon Suk Yeol ក៏បានប្រកាសដកចេញនូវការអនុវត្តច្បាប់អាជ្ញាសឹកវិញ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក