ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ.ដ.ក. បានចុះសម្របសម្រួលការអនុវត្តកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​ ចំពោះ​ករណីវិវាទដីធ្លីរ៉ាំរ៉ៃ​របស់ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ដែលបានអូសបន្លាយអស់រយៈពេល ៦ឆ្នាំ​ ដើម្បីបញ្ចប់វិវាទជាស្ថាពរ​

ខេត្តត្បូងឃ្មុំ÷ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការស្នើសុំពីគូភាគី មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក អែម ប៊ុន្នី និងលោក ងន សុខជា បានសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះសម្របសម្រួលការអនុវត្តនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​ ចំពោះ​ករណីវិវាទដីធ្លីមួយករណី​ របស់ប្រជាពលរដ្ឋរស់នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានអូសបន្លាយអស់រយៈពេល ៦​ឆ្នាំមកហើយ ដើម្បីបញ្ចប់វិវាទនោះជាស្ថាពរ។

ជាការកត់សម្គាល់ គូភាគីបានចូលរួមអនុវត្តដោយស្ម័គ្រចិត្តតា​មការព្រមព្រៀងរបស់គូភាគី​ និងបានបង្ហាញទឹកចិត្តសប្បាយរីករាយ ដោយអាចរក្សាបានទ្បេីងវិញនូវទំនាក់ទំនងល្អជាមួយគ្នា​ ក្នុងនាមជាអ្នករស់នៅក្នុងសហគមន៍រួមតែមួយ​ ក្រោយពេលវិវាទដ៏រ៉ាំរ៉ៃមួយនេះ ត្រូវបាន​ដោះស្រាយបញ្ចប់ជាស្ថាពរ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក