ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សហគមន៍តំបន់ការពារធម្មជាតិលើខ្នងភ្នំគូលែនទទួលបានការពង្រឹងតួនាទីយ៉ាងសំខាន់ពីក្រសួងបរិស្ថានតាមរយៈគម្រោង CSLEP ក្នុងកិច្ចការពារនិងអភិរក្សព្រៃឈើ និងការលើកកម្ពស់ជីវភាពជាមួយសក្តានុពលលំហែបៃតង

ភ្នំពេញ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ដៃគូសហការ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ លោករដ្ឋមន្រ្តី បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងកិច្ចការងារការពារ និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត តាមរយៈការបោះតង់សម្រាក និងទស្សនាទេសភាពធម្មជាតិ ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សាសនា ជាដើម នៅក្នុងព្រៃសហគមន៍ទៀតផង។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ នៅលើខ្នងភ្នំគូលែន ជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាត ហើយអាចឱ្យភ្ញៀវទេសចររបោះតង់សម្រាកក្បែរមាត់ទឹក និងទស្សនាប្រាសាទនានាក្នុងព្រៃជាច្រើនទៀតផង។ យោងតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមរយៈគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលហៅកាត់ថា CSLEP ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន បានផ្តល់ផ្ទះតង់ ចំនួន១០ផ្ទះ ជាជំហានដំបូង ជូនសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ដែលការសាងសង់នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ ដើមសប្តាហ៍ក្រោយនេះ។ តង់ស្នាក់សម្រាប់ទេសចរណ៍ សាងសង់ឡើងតាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប មានអនាម័យ សោភ័ណភាពស្អាត ការលំហែកម្សាន្ត ប្រកបដោយសុខុដុមរមនាជាមួយធម្មជាតិ សម្រាប់ឱ្យភ្ញៀវជាតិ ឬអន្តរជាតិ ដែលមកកម្សាន្ត បោះតង់ និងដើរទស្សនាជុំវិញព្រៃសហគមន៍ តំបន់ទីទួលបុរាណ ប្រាសាទបុរាណ កន្លែងវប្បធម៌ ប្រវត្តិសាស្រ្ត និងតំបន់ទេសភាពធម្មជាតិផ្សេងទៀត លើខ្នងភ្នំគូលែន។

លោក ញ៉ន ម៉ុច សមាជិកសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានផ្តល់ការគាំទ្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ ដែលពីមុនធ្លាប់ពឹងលើព្រៃឈើ ងាកមកពង្រឹងមុខរបរសេវាកម្មទេសចរណ៍។ លោកសង្ឃឹមថាជីវភាពរបស់ប្រជាសហគមន៍លើខ្នងភ្នំ និងត្រូវបានពង្រឹងនិងពង្រីក នៅពេលមានសមិទ្ធផលថ្មីដូចជាកន្លែងបោះតង់ និងផ្ទះតង់សម្រាប់ទេសចរអាចមកស្នាក់ លំហែកម្សាន្ត ហើយបច្ចុប្បន្ននេះមានភ្ញៀវចាប់អារម្មណ៍ច្រើន។ លោក ញ៉ន ម៉ុច បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ បានខិតខំរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបានចូលរួមដាំដាំឈើឡើងវិញដើម្បីបង្កើនគម្របព្រៃឈើផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលំហែបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានជំរុញការបណ្តុះនិងចែកកូនឈើទៅដាំឱ្យបានច្រើន យ៉ាងតិច១លានដើម ធានាការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ ភាពស្អាត ភាពបៃតង ការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ តម្លៃនៃបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ និងការរស់នៅស្អាតរបស់ប្រជាសហគមន៍ ជាពិសេសការបង្កើនប្រាក់ចំណូលពីទេសចរណ៍ធម្មជាតិនិងវប្បធម៌ និងជម្រើសមុខរបរសមស្រប ដើម្បីអនាគតភាពជាម្ចាស់របស់សហគមន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក