ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សជិត១ម៉ឺន៤ពាន់នាក់ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅក្នុងទឹកដីអង្គរ

សៀមរាប៖ មនុស្សប្រមាណ ១ម៉ឺន៤ពាន់នាក់បានប្រមូលផ្ដុំគ្នាយ៉ាងកកុញតាំងពីព្រលឹមស្រោងៗ នៅមុខប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងក្នុងទឹកដីពិសិដ្ឋរបស់កម្ពុជានេះ។

ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរលើកទី២៩ ឆ្នាំ២០២៤ គឺដើម្បីគាំទ្រដល់យុទ្ធនាការអប់រំ សុខភាពសាធារណៈ និងគាំទ្រដល់អំពើសប្បុរសធម៌ ពិសេសការចូលរួមជួយដល់ជនរងគ្រោះដោយសារគ្រាប់មីន។

តាមរបាយការណ៍មានជនបរទេសប្រមាណ ៣ ៣៤៥នាក់ មកពី៨៧ប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនៅចុងឆ្នាំ២០២៤នេះ។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងជំទាវទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចូលរួមបើកនិងរត់ប្រណាំងនេះផងដែរ។

ថ្លែងក្នុងពេលបើកទិវារត់ប្រណាំងនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖« សុខសន្តិភាព បាននាំឲ្យអ្នកចូលរួមបានបានមកដល់ទីនេះ ប្រកបរដោយស្នាមញញឹម សុវត្ថិភាព និងភាពកក់ក្តៅ ពោរពេញដោយអនុស្សាវរីយ៍ដ៏ល្អៗ ដែលមិនអាចបំភ្លេចបាន»។

សម្តេចបវរធិបតីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងនាំជូនអត្តពលិកជាតិ អន្តរជាតិ នូវស្នាមញញឹម សុវត្ថិភាពនិងភាពកក់ក្ដៅ ពោរពេញដោយអនុស្សាវរីយ៍ល្អៗ ដែលមិនអាចបំភ្លេចបាន។

សំឡេងកាំភ្លើងបើកការប្រកួតបានបាញ់ឡើងដោយនាយករដ្ឋមន្ត្រីបើកការរត់ប្រណាំង១២គីឡូម៉ែត្រ និងបន្តជាបន្តបន្ទាប់បើកការរត់១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រដែលចូលរួមរត់ដោយនាយករដ្ឋមន្ត្រី ជាមួយឯកអគ្គរដ្ឋទូតប្រទេសជាមិត្ត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ហើយការរត់៣គីឡូម៉ែត្រដែលចូលរួមដោយជំទាវទីមួយ។

បរិយាកាសដ៏រីករាយនេះបានបំពងសំឡេងដោយស្គរ និងសំណើចសប្បាយរីករាយរបស់អ្នកចូលរួមទាំង អស់នៅពេលព្រឹកដ៏ត្រជាក់នៅក្នុងឧទ្យានអង្គរខេត្តសៀមរាប ស្របគ្នាជាមួយពន្លឺព្រឹកព្រលឹមដ៏ស្រស់ថ្លាជះឡើងបន្តិចម្ដងៗពីក្រោយប្រាសាទអង្គរ។

កម្មវិធីបានបញ្ចប់នៅម៉ោងប្រមាណ៨ព្រឹក ដោយបានប្រគល់មេដាយដល់អ្នកឈ្នះជាបន្តបន្ទាប់ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី និងជំទាវទី១។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ អត្តពលិកជាតិនិងអន្តរជាតិ ដែលបានចំណាយពេលវេលា និងថវិកាចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏សប្បាយរីករាយនេះ និងសូមបន្តគាំទ្រដល់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តនៅឆ្នាំខាងមុខទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក