ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គលេខាធិការ​ដ្ឋាន​នៃ​ អ.ដ.ក.​ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយ​វិវាទក្នុងក្របខ័ណ្ឌនៃ​ អ.ដ.ក.​ និងផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៧ របស់ អ.ដ.ក.

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., លោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្សព្វផ្សាយអំពីលទ្ធផលកិច្ចប្រជុំលើកទី៧ របស់ អ.ដ.ក.​ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០​ ខែវិច្ឆិកា​ ថ្មីៗ​ នេះ។

កិច្ចការប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ​ ចំនួន ៣ ដូចតទៅ÷

១-​ ពិនិត្យ និងវាយតម្លៃលើលទ្ធផលចំណាត់ការ​សំណុំរឿងក្នុងក្របខ័ណ្ឌ អ.ដ.ក.

២-​ ផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៧ របស់ អ.ដ.ក. និងទិសដៅអនុវត្តបន្ត

៣-​ ពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម​ និងរក​ដំណោះស្រាយដែលមានប្រសិទ្ធភាព​ សំដៅពន្លុឿនចំណាត់ការដោះស្រាយសំណុំរឿងក្នុងក្របខ័ណ្ឌ អ.ដ.ក. និងបង្កេីនប្រសិទ្ធភាពក្នុងការផ្ដល់សេវាដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក