ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការជាមួយក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ រៀបចំសិក្ខាសាលាស្ដីពី "ការស្វែងយល់ពីវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទ"

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំនៃ អ.ដ.ក., អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការជាមួយក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ រៀបចំសិក្ខាសាលាស្ដីពី "ការស្វែងយល់ពីវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទ​ " ក្រោមអធិបតីភាព លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោក មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. និងលោកស្រី Jinah PARK អគ្គនាយករងនៃក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។

សិក្ខាសាលានេះ ក៏មានការអញ្ជើញជាវាគ្មិនកិត្តិយសពីសំណាក់លោកស្រី Wonkyung CHang សាស្ត្រចារ្យនៃសកលវិទ្យាល័យ EWA Women និងដោយមានសិក្ខាកាមចូល រួមមាន ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., គណៈប្រតិភូក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សរុប ៩០ រូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ វិធីសាស្ត្រក្នុងការសម្រុះសម្រួលវិវាទ​ ក៏ដូចជា​កំណត់ពូបញ្ហាប្រឈមនៅក្នុងយន្តការដោះស្រាយវាក្រៅប្រព័ន្ធតុលាការ សម្រាប់យកទៅអ​នុវត្តការងារដោះស្រាយវិវាទ​ក្នុងក្របខ័ណ្ឌ​ អ.ដ.ក.​ ឱ្យកាន់តែមានប្រសិទ្ធភាព​ រួមចំណែក​ឈានទៅសម្រេចបាននូវទិសដៅ​ និងបេសកកម្មការងាររបស់ អ.ដ.ក.។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក