ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋសម្រេចសាងសង់ផ្សារបឹងឈូក និងផ្ដល់សិទ្ធិកាន់កាប់តូបជូនអាជីវកររហូត

បន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដកសិទ្ធិគ្រប់គ្រងផ្សារបឹងឈូកពីឯកជន(ដោយហេតុក្រុមហ៊ុនគ្មានលទ្ធភាពសាងសង់) និងសម្រេចជួសជុលសាងសង់ឡើងវិញ ផ្ដល់តូបដល់ម្ចាស់អាជីវកម្មមានកម្មសិទ្ធិកាន់កាប់តកូនចៅ។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅ តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតីថា ដោយសារតែក្រុមហ៊ុនគ្រប់គ្រងផ្សារបឹងឈូក ពុំមានភាពក្នុងការសាងសង់ផ្សារឡើងវិញបន្ទាប់រងការបំផ្លាញដោយអគ្គីភ័យ រដ្ឋាភិបាលបានសម្រេចដកសិទ្ធិពីក្រុមហ៊ុន និងធ្វើការសាងសង់ផ្សារនេះឡើងវិញជូនអាជីវករបានលក់ដូរ។

បន្ថែមលើនេះថាសម្រាប់អ្នកជួលតូបពីក្រុមហ៊ុនទាំងផ្សារនៅជាន់ផ្ទាល់ដី ជាន់ទីមួយ និងផ្សារតូចនៅខាងក្រោយ។ រដ្ឋនិងផ្ដល់សិទ្ធិកាន់កាប់អាស្រ័យផលពេញមួយជីវិតដល់អាជីវករផងដែរ។

សម្ដេចថា៖ «មិនបាច់បង់ថ្លៃមួយខែប៉ុន្មានរៀលអីតទៅទៀតទេគឺផ្ដល់ជូនឲ្យតែម្ដងក្នុងការកាន់កាប់ប្រើប្រាស់។ តទៅផ្សារនេះរបស់រដ្ឋអញ្ចឹងក៏ដូចផ្សាររបស់រដ្ឋផ្សេងទៀតដែរឱ្យអាជីវករលក់ដូរហើយមានសិទ្ធិតកូនតចូវអស់មួយជីវិត»។

សម្ដេចបានបញ្ជាទៅមេបញ្ជាការកងវិស្វកម្មតេជោនាយឧត្តមសេនីយ ខេង សាម៉េត ដើម្បីសាងសង់ផ្សារឡើងវិញដោយរក្សានូវទម្រង់ដើមទាំងស្រុង។

ផ្សារបឹងឈូក មានទីតាំងក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានកម្ពស់២ជាន់ បានឆាបឆេះដោយអគ្គិភ័យ នៅវេលាម៉ោងជាង១០ យប់ថ្ងៃទី០៣ ខែវិច្ឆិកា ចេញពីជាន់ទីពីរនៃផ្សារ និងបន្តឆាបឆេះឈានដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្ដាលឱ្យខូចខាតតូបលក់ដូរនៅជាន់ទីពីរចំនួន១៤៨តូប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក