ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តត្បូងឃ្មុំសម្រេច Lockdown ភូមិដីដុះ ស្រុកក្រូចឆ្មា ជាបណ្ដោះអាសន្ន

ភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថាបិទខ្ទប់ជាបណ្តោះអាសន្នភូមិខាងលើនេះគឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នៃព្រឹត្តិការណ៍ ២០កុម្ភៈ ដោយចាប់អនុវត្តពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានសេចក្តីសម្រេចជាថ្មី។

ក្នុងរយៈពេលបិទខ្ទប់នេះ អាជ្ញាធរក៏មានការលើកលែងក្នុងករណីចាំបាច់ដែរដូចជា ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរដោយមានបញ្ហាសុខភាពបន្ទាន់ ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច - ការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល ធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់។ ការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្ម និងការធ្វើដំណើរដោយមានមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរ
មានសមត្ថកិច្ច។

អាជ្ញាធរខេត្តត្បូងឃ្មុំព្រមានថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីប្រកាសនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក