ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក កើត រិទ្ធ និង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ

ខេត្តកំពង់ចាម ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ។

ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ព្រមទាំងជំរុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ តាំងពីចូលកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើម សម្រាប់ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និង សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។

ថ្លែងក្នុងពិធីប្រគល់រង្វាន់នេះ ដែលមានសិស្សានុសិស្សថ្នាក់ទី៩ និងទី ១០ ចូលរួមចំនួនប្រមាណ ១,២០០ នាក់, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានក្រើនរំឭកឱ្យសិស្សានុសិស្សបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន គ្រួសារ និងសង្គមជាតិ ហើយទៅថ្ងៃអនាគត មានទឹកចិត្តត្រឡប់មកចូលរួមចំណែកក្នុងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលនៅសាលាដែលខ្លួនធ្លាប់ទទួលបានការសិក្សារៀនសូត្រកន្លងមក ដូចនឹងពាក្យថា “ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ”។

នៅក្នុងការប្រឡងជ្រើសរើសសិស្សឆ្នើមនេះ, រង្វាន់ជ័យលាភីរួម សម្រាប់មុខវិជ្ជាទាំង៤ គឺមានចំនួន ២៥ រង្វាន់ ដោយជ័យលាភីទាំង ២៥ រូប ទទួលបាននូវប័ណ្ណសរសើរ និងសៀវភៅសិក្សាថ្នាក់ទី១១ និងថ្នាក់ទី ១២ ម្នាក់ ១ឈុត ព្រមទាំងរង្វាន់ដោយឡែកបន្ថែមទៀត តាមចំណាត់ថ្នាក់ដូចតទៅ ៖

          - ជ័យលាភីលេខ ១ ទទួលបានរង្វាន់ម៉ូតូ Honda Dream 125 មួយគ្រឿង និងថវិកា ១ លានរៀល

          - ជ័យលាភីលេខ ២ និងលេខ ៣ ទទួលបានរង្វាន់ម៉ូតូ Wave ម្នាក់ ១ គ្រឿង និងថវិកា ១ លានរៀល

          - ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកា ១លានរៀល

          - ជ័យលាភីពីលេខ ៦ ដល់លេខ ១០ ទទួលបានថវិកាម្នាក់ ២ លានរៀល

          - ជ័យលាភីពីលេខ ១១ ដល់លេខ ២០ ទទួលបានថវិកា ១លានរៀល និង

          - ជ័យលាភីទី២១ ដល់ទី២៥ ទទួលបានថវិកា ៥០ម៉ឺនរៀល។

បន្ថែមលើនេះ, ជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗ ទទួលបានប័ណ្ណសរសើរ និងកុំព្យូរទ័រយួរដៃមួយគ្រឿង (សម្រាប់តែជ័យលាភីដែលមិនស្ថិតក្នុងចំណោមជ័យលាភីក្នុងចំណាត់ថ្នាក់រួមទាំង ២៥រូប)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក