ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ដែលជាអនុប្រធាន សមាជិក សមាជិកា របស់គណៈកម្មាធិការ មន្រ្តីជំនាញ និងក្រុមហ៊ុនរថយន្តអគ្គីសនីជាច្រើនផងដែរ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីការជំរុញការអនុវត្តគោលនយោបាយ EV របស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់ EVs និងឱកាសសម្រាប់ការផ្លាស់ប្តូរវិស័យថាមពលនៅកម្ពុជា សម្រួលដល់ការសិក្សាស្រាវជ្រាវ EVs ក្នុងតំបន់ និងភាពជាដៃគូដែលអាចជួយពន្លឿនការទទួលយក EV និងការដាក់ពង្រាយទូ និងស្ថានីយសាកអគ្គីសនីល្បឿនលឿន បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកជំនាញ និងបណ្តាញពាណិជ្ជករនៅក្នុងវិស័យនេះ។

គួរបញ្ជាក់ថា ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៤ ជាកិច្ចសហការរៀបចំលើកទី២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង EnergyLab ដែលលើកទី១ បានរៀបចំឡើងកាលពីឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក