ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ ក្នុងទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ

ភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គតំណាងប្រទេសកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ ក្នុងទីក្រុងហ្លួងប្រាបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមជម្រាបថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពការងាររបស់គណៈកម្មការទន្លេមេគង្គក្នុងឆ្នាំ២០២៤ ផែនការអនុវត្តឆ្នាំ២០២៥-២០២៦ និងដើម្បីបន្តធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពបរិស្ថាន សង្គម និងសេដ្ឋកិច្ច នៃតំបន់អាងទន្លេមេគង្គ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីជំហររបស់កម្ពុជាក្នុងការផ្តល់នូវកិច្ចសហប្រតិបត្តិការពេញលេញជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូសហប្រតិបត្តិការជាច្រើនទៀត ដើម្បីនាំមកនូវសមិទ្ធផល និងជោគជ័យថ្មីៗក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គឆ្នាំ២០២១-២០៣០ ផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ និងសេចក្តីថ្លែងការណ៍ទីក្រុងវៀងច័ន្ទនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ឆ្ពោះទៅសម្រេចបាននូវអាងទន្លេមេគង្គដែលមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម បរិស្ថានល្អ និងមានភាពធន់នឹងអាកាសធាតុ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាប្រឈមដែលកំពុងតែមានការកើនឡើងជាលំដាប់ក្នុងអាងទន្លេមេគង្គ ជាពិសេស ការឡើងកម្ដៅនៃភពផែនដី គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលមានសភាពកាន់តែញឹកញាប់ និងធ្ងន់ធ្ងរឡើងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំងក្នុងទម្រង់ផ្សេងៗមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននិងសង្គម និងមកលើសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការទន្លេមេគង្គ និងបានស្នើឱ្យគ្រប់ភាគីបន្តកិច្ចប្រឹងប្រែងរួមគ្នាដោះស្រាយ និងកាត់បន្ថយហានិភ័យ និងផលប៉ះពាល់នានាដែលបានបង្កឡើងដោយអាកាសធាតុ និងវិនិយោគបន្ថែមទៀតសម្រាប់ជាដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងដោយចីរភាព ដើម្បីបន្តជួយដល់ប្រទេសជាសមាជិកដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ឱ្យកាន់តែមានប្រសិទ្ធភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក