ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ នឹងក្លាយជាទីតាំងសម្រាប់ការប្រកួតស៊ីហ្គេម ២០២៣

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំក្រុមគណៈកម្មការបច្ចេកទេស CAMSOC និងតំណាងសហព័ន្ធកីឡាជាតិពាក់ព័ន្ធ ចុះពិនិត្យមជ្ឈមណ្ឌលសន្និបាត និងសាលពិព័រណ៍អន្តរជាតិ ស្ថិតនៅជិតរង្វង់មូលនាងមច្ឆា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំសម្រាប់ការប្រកួតកីឡាក្នុងសាលជាង១០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

អគ្គលេខាធិការ NOCC និង​ CAMSOC ខាងលើមានប្រសាសន៍ថា ការចុះត្រួតពិនិត្យនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ គឺដើម្បីមើលពីលក្ខណៈបច្ចេកទេសនៃសាលនេះ ដើម្បីត្រៀមរៀបចំការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣។ ក្រោយការត្រួតពិនិត្យឃើញថា សាលទាំងនេះមានស្តង់ដារបច្ចេកទេសខ្ពស់ល្អ មានហេដ្ឋារចនាសម្ព័ន្ធបន្ទប់ ទីធ្លាចតយានយន្តជាដើមនោះ មានលក្ខណៈសមស្រប ដែលអាចរៀបចំការតុបតែងលម្អ បំពាក់សម្ភារសម្រាប់បម្រើឱ្យការប្រកួតបានយ៉ាងល្អប្រសើរ។

បន្ទាប់ពីចុះត្រួតពិនិត្យរួចរាល់ គណៈកម្មការជំនាញ CAMSOC បានវាយតម្លៃជារួមថា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ មានលក្ខណៈស្ដង់ដារបច្ចេកទេសខ្ពស់ល្អ មានហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងក្រៅធំទូលាយ ដែលសមស្របក្នុងការរៀបចំការប្រកួតប្រភេទកីឡាក្នុងសាលយ៉ាងហោចបានជាង ១០ប្រភេទ ពិសេសកីឡាប្រយុទ្ធ ដោយគ្រាន់តែរៀបចំតុបតែង និងបំពាក់សម្ភារៈប្រកួតទៅតាមប្រភេទកីឡានីមួយៗ ហើយទីតាំងនេះ ក៏មានលក្ខណៈស្ដង់ដារស័ក្តិសមនឹងកិត្តិយសរបស់ម្ចាស់ផ្ទះផងដែរ ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ គឺជាទីតាំងមួយ នៃរាជធានីភ្នំពេញ ដែលត្រូវបាន CAMSOC សម្រេចជាបឋមក្នុងការជ្រើសរើសជាកន្លែងរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងចំណោមទីតាំង នៃទីលានប្រកួតធំៗចំនួន ៥ ដែលបានកំណត់កាលពីថ្មីៗ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្ដកែប ។ ប៉ុន្ដែរាជធានីភ្នំពេញ គឺជាកន្លែងប្រមូលផ្ដុំប្រកួតកីឡាជាច្រើន ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិកជាដើម ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក