ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថា គោលដៅនៃការដោះស្រាយវិវាទបុរីមិនមែនជាការផ្សព្វផ្សាយទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគោលដៅរបស់រដ្ឋក្នុងការដោះស្រាយវិវាទរវាងពលរដ្ឋនិងបុរីមិនមែនជាការផ្សព្វផ្សាយយកមុខខ្លួនឯងនោះទេ ប៉ុន្តែគឺជាយុត្តិធម៌ដែលមានសម្រាប់ប្រជាពលរដ្ឋ។

សម្ដេចលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ ក្រសួងរៀបចំដែនដីនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានប្រាប់ពីមូលហេតុអ្វីដែលសម្ដេចស្ងាត់ស្ងៀមចំពោះករណីវិវាទរវាងពលរដ្ឋនិងបុរីក្នុងរយៈពេល ១៥ខែកន្លងមកនេះ។ សម្ដេចបានលើកឡើងថាសម្ដេចបានធ្វើការងារច្រើនទៅលើរឿងនេះដោយស្ងៀមស្ងាត់ ដោយផ្ដោតសំខាន់ជាពិសេសទៅលើយុត្តិធម៌របស់ប្រជាពលរដ្ឋជាជាងការផ្សព្វផ្សាយ។

សម្ដេចថា៖ «ធ្វើខ្លះយើងស្ងាត់ធ្វើខ្លះយើងផ្សាយរឿងមួយ ប៉ុន្តែអ្វីដែលសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តថា រដ្ឋាភិបាលមិនបានឃើញទុក្ខលំបាកប្រជាជនហើយនៅស្ងៀមនោះទេក្នុងរយៈពេល ១៥ខែនេះ»។

ជាមួយគ្នានៅសម្ដេចក៏បានលើកឡើងពីករណីអតីតឧកញ៉ាពីរនាក់គឺ ឡេង ចាន់ណានិង លោក ជាសារ៉ន ផងដែរដែលពេលនេះកំពុងស្ថិតនៅក្នុងវិធានការរបស់តុលាការ។

សម្ដេចធិបតីបានលើកឡើងថា វិវាទបុរីគឺជាករណីប្រវត្តិសាស្ត្រនៅកម្ពុជាដែលមិនធ្លាប់មានពីមុន បញ្ហានេះគឺត្រូវដោះស្រាយដោយមានភាពបត់បែន សម្របសម្រួល គោរពគោលការណ៍ច្បាប់ និងបច្ចេកទេសក្នុងការដោះស្រាយ។

សម្ដេចថា ការយកនយោបាយទៅលូកដៃក្នុងបច្ចេកទេសគឺដោះមិនចេញនោះទេ។ ជាមួយគ្នានោះសម្ដេចក៏បានចេញនូវវិធានការមួយចំនួនទាក់ទងជាមួយនឹងពន្ធប្រថាប់ត្រាផងដែរ ខណៈចរន្តនៃការទិញផ្ទះកំពុងតែកើនឡើងវិញដែលសម្ដេចថាបញ្ហាកំពុងដោះស្រាយបានហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក