ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសង្ឃឹមថានឹងអាចចុះបញ្ជីដីធ្លីឲ្យបានរួចរាល់ទាំងអស់ក្នុងអាណត្តិនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថាសម្ដេចបានសម្រេចចុះហត្ថលេខាផ្ដល់លុយប្រមាណជាង ១០០លានដុល្លារឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យអស់បានរួចរាល់នៅក្នុងអាណត្តិនេះ។

សម្ដេចបានថ្លែងនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤របស់ក្រសួងរៀបចំដែនដីនៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាមានតែការវាស់វែងចុះបញ្ជីដីធ្លីឲ្យបានរួចរាល់ជូនប្រជាពលរដ្ឋនោះទេទើបអាចកាត់បន្ថយបញ្ហាជម្លោះដីធ្លីបាន។

សម្ដេចថ្លែងដែលមានក្ដីសង្ឃឹមថាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនិងចប់រួចរាល់ នៅត្រឹមឆ្នាំ២០២៩ ក្នុងខួប ៤០ឆ្នាំ នៃដំណើរការចុះបញ្ជីក្បាលដីនៅកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីបានឲ្យដឹងថាមានករណីជម្លោះដីធ្លីដែលមានបណ្ដឹងវិវាទជិត ១ម៉ឺន៦ពាន់ករណីដែលកើតមាន ក្នុងនោះក្រសួងនិងស្ថាប័នពាក់ព័ន្ធបានចូលរួមដោះស្រាយអស់ជាច្រើននៅសល់តែប្រមាណ ១ ៥០០ ករណីប៉ុណ្ណោះ។

របាយការណ៍ក៏បានឲ្យដឹងដែរថា កន្លងមកក្រសួងបានវាស់វែងនិងចុះបញ្ជីដីធ្លីចំនួនជាង ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណប្រមាណ ៧លានបណ្ណ។ ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួនប្រមាណ ៣លានក្បាលដី និងចេញបណ្ណបានប្រមាណ ៥៩ម៉ឺនបណ្ណ ដោយរំពឹងថាក្បាលដីនៅសេសសល់ប្រមាណ ១,៥លានទៀត អាចត្រូវបានវាស់វែងបញ្ចប់នាពេលខាងមុខ ដែលកិច្ចការនេះ នឹងជួយឱ្យរដ្ឋអាចប្រមូលចំណូលពន្ធពាក់ព័ន្ធ អចលនទ្រព្យប្រមាណ ២៥០លានដុល្លារ ក្នុងមួយឆ្នាំ។ ការវាស់វែងបញ្ចប់នេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាច រៀបចំប្លង់ព្រំប្រទល់រដ្ឋបាលនិងតាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធនិងទីធ្លាសាធារណៈ ប្លង់គោល ប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក