ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វិវាទកិច្ចសន្យាលក់ដីទិញដីនិងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ណុប គុជ, លោក វ៉ាន់ ប៊ុនថន និងលោកស្រី ណុប ចាន់លក្ខិណា មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់នូវវិវាទកិច្ចសន្យាលក់ទិញដីនិងផ្ទះមួយករណី បានដោយជោគជ័យ។ 

ចំពោះសំណុំរឿងពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដីនិងផ្ទះនេះ បានអូសបន្លាយអស់រយៈពេល ៤ ឆ្នាំ និងគូភាគីធ្លាប់បានប្តឹងផ្តល់គ្នាទៅតុលាការជាន់ខ្ពស់ ប៉ុន្តែនៅមិនទាន់បានដោះស្រាយបញ្ចប់នៅទ្បេីយ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សា។ 

គូភាគី​ តាមរយៈ​មេធាវីជាតំណាងរបស់ខ្លួន​ បានចូលរួមក្នុងដំណើរការសម្រុះសម្រួលដោះស្រាយវិវាទ​ ក្រោមការដឹកនាំរបស់​មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទនៃ​ អ.ដ.ក.​ តាំងពីពេលចាប់ផ្តេីមនីតិវិធី រហូតឈានដល់ការឯកភាពគ្នាបញ្ចប់វិវាទ​ ហេីយបានចុះហត្ថលេខាលេីកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក