ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ (រយៈពេលពីរថ្ងៃ) នៅវិមាន៧មករា រាជធានីភ្នំពេញ។
សន្និបាតគណៈកម្មាធិការកណ្តាលគឺជាកិច្ចប្រជុំដ៏ធំប្រចាំឆ្នាំរបស់គណបក្សប្រជាជនកម្ពុជាដើម្បីកំណត់នូវយុទ្ធសាស្ត្រ និងកិច្ចការពាក់ព័ន្ធរបស់បក្សក្នុងការដឹកនាំបន្ត។
ក្នុងអង្គសន្និបាតលើកទី៤៤ កាលពីឆ្នាំ២០២៣ គណបក្សបានសម្រេចបោះឆ្នោតជ្រើសរើសតាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស នឹងបានបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៤៩៦នាក់ ដែលធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នមានសមាជិកសរុបរហូតដល់ ១ ៣១២រូប៕