ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី «ការវិនិយោគនៅកម្ពុជាជាការចូលទីផ្សាររបស់មនុស្សរាប់ពាន់លាននាក់»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគមកកាន់កម្ពុជាមិនត្រឹមតែចូលទីផ្សារនៃពលរដ្ឋកម្ពុជា ១៦លាននាក់ប៉ុណ្ណោះទេ តែជាការចូលក្នុងទីផ្សាររបស់មនុស្សរាប់ពាន់លាននាក់។

សម្ដេចលើកឡើងក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ថា កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាទីផ្សារធំៗដូចជា RCEP ចិន កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចអារ៉ាប់រួម ដែលមានមនុស្សរាប់លាន។

សម្ដេចថា មានចំនុចពិសេសចំនួន៦ ដែលអំណោយផលចំពោះការវិនិយោគនៅកម្ពុជារួមមាន ការរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ចបើកចំហរ គោលនយោបាយលើកទឹកចិត្តកម្រិតខ្ពស់ជួយដល់អាជីវកម្មឲ្យមានការរីកចម្រើន ផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងថាមពលកកើតឡើងវិញ ហើយកម្ពុជាគឺជាប្រទេសនៅកណ្ដាលអាស៊ានដែលជួយឲ្យអ្នកវិនិយោគមានភាពងាយស្រួលក្នុងការកាត់បន្ថយចំណាយនិងការដឹកជញ្ជូនទៅក្នុងប្រទេសក្នុងតំបន់នេះ។

សម្ដេច បានលើកទឹកចិត្តទៅឲ្យអ្នកវិនិយោគទាំងអស់ចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា ដោយសម្ដេចថា៖ «តួនាទីរបស់រដ្ឋាភិបាលខ្ញុំគឺបង្កើតបរិយាកាសអំណោយផលដែលធុរកិច្ចមានការរីកចម្រើនអ្នកនវានុវត្តន៍អាចមានភាពជឿនលឿនហើយសេដ្ឋកិច្ចត្រូវបានថែទាំ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក