ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីអំពាវនាវឲ្យចូលរួមគោរពអនុសញ្ញាអូតាវ៉ា

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រទេសនានាចូលរួមគោរពនូវអនុសញ្ញាសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដោយថាការគោរពបាននូវអនុសញ្ញានេះមិនត្រឹមតែជាការប្ដេជ្ញាចិត្តរបស់មនុស្សជំនាន់នេះនោះទេ តែក៏ជាការរក្សាសន្យាមួយចំពោះមនុស្សជំនាន់ក្រោយផងដែរ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអូតែលខេត្តសៀមរាប សម្ដេចធិបតីបានលើកឡើងថា បទពិសោធន៍កម្ពុជាបានរំលឹកពីគ្រោះថ្នាក់នៃសង្គ្រាមនិងគ្រាប់មីនដែលបានយីយារដល់អាយុជីវិតមនុស្ស រហូតមកដល់ពេលបច្ចុប្បន្ន។

ផ្ទៃដីដែលមានគ្រាប់មីនមិនត្រឹមតែបំផ្លាញអាយុជីវិតមនុស្សទេវាក៏បានបង្កប់ផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចនិងការរីកចម្រើនរបស់ប្រទេសជាតិផងដែរ។

សម្ដេចធិបតីបានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះមីនប្រឆាំងមនុស្សប្រមាណជាមួយលានគ្រាប់ និងមីនប្រឆាំងរថក្រោះប្រមាណ ៣លានគ្រាប់នៅកម្ពុជាត្រូវបានបំផ្លាញ ដែលជួយរំដោះផ្ទៃដីបានរាប់ពាន់គីឡូម៉ែត្រក្រឡា។

សម្ដេចថា៖ «ទឹកដីដែលធ្លាប់ជាវាលមីនឥឡូវបានក្លាយជាដីដែលមានជីជាតិសម្រាប់ធ្វើកសិកម្ម នគររូបនីយកម្ម និងការអភិវឌ្ឍបានជួយប្រជាជនរាប់លាននាក់ចាកចេញពីភាពក្រីក្រ»។

សម្ដេចធិបតីបានលើកឡើងបន្ថែមថា ផ្ទៃដីប្រមាណ ៧០ ភាគរយដែលបានបោសសម្អាតមីនរួចត្រូវបានប្រើប្រាស់ទៅលើផ្នែកកសិកម្ម ចំណែកផ្ទៃដីដែលនៅសេសសល់ត្រូវបានកសាងជាលំនៅដ្ឋាននិងការអភិវឌ្ឍន៍ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗតភ្ជាប់ទូទាំងប្រទេសធ្វើឲ្យកម្ពុជាមានការរីកចម្រើនដល់សព្វថ្ងៃ។ ជាងនេះទៅទៀតផលនៃការបោះសម្អាតមីននេះបានទាក់ទាញឲ្យអ្នកទេសចរណ៍រាប់លាននាក់មកទស្សនាកម្ពុជារួមទាំងអ្នកវិនិយោគផង។

ប្រវត្តិសាស្ត្ររបស់កម្ពុជាបានក្លាយជាមេរៀនមួយសម្រាប់ពិភពលោក ប្រឆាំងទៅនឹងមីនប្រឆាំងមនុស្សនិងបង្ហាញពីផលពិបាករយៈពេលវែងដែលកើតឡើងពីមីន។

បច្ចុប្បន្នកម្ពុជានៅសេសសល់ផ្ទៃដីដែលមានមីនប្រមាណ ១ ៦០០គីឡូម៉ែត្រការ៉េទៀត។

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា នឹងប្រារព្ធចាប់ពីថ្ងៃអាទិត្យទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះមានការអញ្ជើញមកចូលរួម គណៈប្រតិភូមកពី ១៦៤ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក