ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃមហាសន្និបាតអន្តរជាតិនៃគណបក្សនយោបាយអាស៊ីលើកទី១២ ( ICAPP) បានអនុញ្ញាតឱ្យលោក Zafer Sirakaya អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍នៃប្រទេសតួកគី (AK Parti) ជួបសម្តែងការគួរ។

ក្នុងជំនួបនេះ សម្តេចតេជោបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Sirakaya និងគណៈប្រតិភូអមដំណើរ ដែលមានវត្តមានចូលរួមនៅក្នុងមហាសន្និបាត ICAPP នៅទីក្រុងភ្នំពេញ។ ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​សម្តែង​ការ​ជឿជាក់​ថា លទ្ធផល​នៃ​មហាសន្និបាត ICAPP លើកទី១២ នឹង​រួមចំណែងពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ខ្លាំង​រវាង​ប្រជាជាតិ​ទាំងពីរ​។

លោក Zafer Sirakaya បានថ្លែងអំណរគុណចំពោះឱកាសជួបសំណេះសំណាលជាមួយសម្តេចតេជោ និងបានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅប្រកបដោយជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតព្រឹទ្ធសភានាកាលពីដើមឆ្នាំ២០២៤។ លោកបានកត់សម្គាល់ពីគន្លងវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-ទួរគី ដែលគូសបញ្ជាក់ដោយ ការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្មពី ១៥២លានដុល្លារក្នុងឆ្នាំ២០២២ ដល់ជាង ២៣៧លានដុល្លារនៅក្នុង២០២៣។ លើសពីនេះលោក Sirakaya បានប្រកាសពីការពិនិត្យឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីលើសេវាហោះហើរត្រង់មកកម្ពុជា ដោយពង្រឹងសក្តានុពលសម្រាប់ការកើនឡើងនៃការចល័ត និងពាណិជ្ជកម្មទ្វេភាគី។

លោក Sirakaya បានរំលឹកឡើងវិញនូវមហិច្ឆតារបស់ប្រទេសទួរគីក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្មរួមចំនួន ១ពាន់លានដុល្លារ ដែលជាគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០១៨ រវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីទួរគី Recep Tayyip Erdogan។ គោលដៅប្រកបដោយមហិច្ឆិតានេះឆ្លុះបញ្ចាំងពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំនិងស្មារតីសហប្រតិបត្តិការដែលបានចែករំលែករវាងប្រទេសទាំងពីរ។

លើសពីនេះ តំណាងឱ្យការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Erdogan លោក Sirakaya បានសម្តែងការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មអន្តរជាតិ ក្នុងការពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងតំបន់ដ៏មានសារៈសំខាន់នេះ។ លោកបានទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសទួរគី នៅចុងឆ្នាំ២០២៤ ដែលនឹងបម្រើឱ្យភាពជាដៃគូកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

កិច្ចសន្ទនាក៏បានផ្តោតលើទំនាក់ទំនងផ្ទៃក្នុងគណបក្ស ដោយលោក Sirakaya បានលើកឡើងពីការត្រៀមខ្លួនក្នុងការអនុវត្តគម្រោងដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារវាងគណបក្សនយោបាយទាំងពីរកាលពីខែឧសភា ឆ្នាំ 2024 ក្នុងគោលបំណងជំរុញការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការ។

លើបញ្ហាទំនាក់ទំនងអន្តរជាតិ លោក Sirakaya បានថ្លែងអំណរគុណដល់កម្ពុជាចំពោះជំហរគាំទ្ររបស់ខ្លួនលើបញ្ហាប៉ាឡេស្ទីន ចំពេលមានជម្លោះដែលកំពុងបន្តនៅតំបន់តំបន់ហ្គាស្សា ដែលបណ្តាលឱ្យមានប្រជាជនប្រមាណ ២លាននាក់ ត្រូវធ្វើការបម្លាស់ទី និងមនុស្សជាច្រើននាក់ផ្សេងទៀតស្លាប់ និងរងបួស។ 

ឆ្លើយតបនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមចំពោះការវិវត្តន៍ជាបន្តនៃទំនាក់ទំនងកម្ពុជា-ទួរគី និងបានរំលឹកឡើងវិញនូវបំណងចង់សម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារអាមេរិក។ សម្តេចតេជោ បានសង្កត់ធ្ងន់លើសក្តានុពលរបស់កម្ពុជាជាគោលដៅទេសចរណ៍ដែលកំពុងរីកចម្រើន និងសារៈសំខាន់នៃការពង្រឹងការតភ្ជាប់តាមរយៈការហោះហើរត្រង់។

សម្តេចតេជោ បានបញ្ជាក់ជាថ្មីពីការបើកចំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រឆាំងអំពើភេរវកម្ម ដោយសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមទាំងនេះត្រួសត្រាយផ្លូវសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចម្រុះ។ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគ្មានការស្ទាក់ស្ទើរចំពោះរាល់សំណើកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ហើយការធ្វើកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះ បានបើកផ្លូវឱ្យប្រទេសទាំងពីរឈានទៅបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗផងដែរ។ សម្តេចបានលើកឡើងបន្ថែមថា គោលដៅទស្សនកិច្ចរបស់សម្តេចនៅតួកគីនាពេលខាងមុខ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅលើគ្រប់វិស័យទោះបីជា សម្តេចបានផ្ទេរអំណាចទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរួចហើយក៏ដោយ។

ក្រៅពីនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណលោក Sirakaya ដែលបានចូលរួមមហាសន្និបាត ICAPP ដែលគួរតែជាវេទិកាមួយសំខាន់ចំពោះតួកគីក្នុងធ្វើពិពិធកម្មទំនាក់ទំនង ដោយមិនផ្តោតខ្លាំងទៅលើតែតំបន់អឺរ៉ុប នៅក្នុងកាលៈទេសៈដែលអឺរ៉ុបកំពុងប្រឈមខ្លាំងទៅនឹងបញ្ហាសន្តិសុខ។

សម្តេចតេជោ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបញ្ហាដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងដែលកំពុងបង្កសោកនាដកម្មដែលនេះបណ្តាលមកពីការវាយប្រហារគ្នាកាន់តែខ្លាំងឡើងៗនិងការមើលពុំឃើញអំពីលទ្ធភាពនៃការផុសចេញឡើងនូវបទឈប់បាញ់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក