ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ានចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះការរៀបចំរបស់កម្ពុជានូវសេចក្តីព្រាងធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។ សម្តេចសង្ឃឹមថាធម្មនុញ្ញសន្តិភាពនេះ នឹងទទួលបាននូវការឯកភាពយល់ព្រមពីសម័យប្រជុំពេញអង្គរបស់ IPTP ហើយ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរៀបចំ និងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់សមាជិក ដែលជាការចាំបាច់បំផុតក្នុងការកសាង និងថែរក្សាសន្តិភាព ក្នុងខណៈដែលសភាពការណ៍ពិភពលោកកំពុងជួបការលំបាក និងភាពស្មុគស្មាញយ៉ាងខ្លាំង។

នៅក្នុងឱកាសនៃជំនួបនោះលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រយ៉ាងខ្លាំងខ្លារបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមនានារបស់អាស៊ានពាក់ព័ន្ធនឹងសន្តិភាព និងភាពអត់ឱន និងទទួលស្គាល់ពីភាពដឹកនាំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំ IPTP។ លោកក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធម្មនុញ្ញសន្តិភាពដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងដាក់ចេញដោយ សម្តេចតេជោ ដែលនឹងត្រូវបានអនុម័តនៅសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលគ្របដណ្តប់លើសសរស្តម្ភសំខាន់ចំនួនប្រាំរួមមាន ការទប់ស្កាត់ជម្លោះ វឌ្ឍនភាពនៃការកសាងសន្តិភាពនិងកិច្ចសម្របសម្រួលល្អ យុត្តិធម៌អន្តរកាល ការកសាងឡើងវិញក្រោយជម្លោះ និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

លោក កៅ គឹមហួន ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសសរស្តម្ភទាំងប្រាំនៃធម្មនុញ្ញសន្តិភាព ក្នុងការផ្ដល់ជូនជាកម្លាំងចលករកាន់តែប្រសើរ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញតម្លៃរួមក្នុងសន្តិភាពនិងភាពអត់ឱន ជំរុញសន្តិសុខធនធាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របទៅនឹងគោលដៅអាទិភាពរបស់អាស៊ានផងដែរ។ លោកក៏បានគោរពជម្រាបជូនសម្តេចតេជោ អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកម្ពស់សន្តិភាព គ្របដណ្ដប់លើសសរស្តម្ភទាំង៣របស់អាស៊ាន ដោយរួមមានការប្រកាសជាផ្លូវការនូវគោលនយោបាយជាច្រើន រួមទាំងសេចក្តីប្រកាសទីក្រុងម៉ានីល ដើម្បីប្រឆាំងនឹងការកើនឡើងនៃភាពជ្រុលនិយម ការប្រើប្រាស់អំពើហិង្សា សេចក្តីប្រកាសអាស៊ានស្ដីអំពីវប្បធម៌ ការធ្វើឱ្យសង្គមមួយមានសន្តិភាព បរិយាប័ន្ន ភាពធន់ ភាពជោគជ័យ និងសុខដុមរមនា ព្រមទាំងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្ដីពីការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការឆ្លើយតបនឹងវិបត្តិនានា ក្នុងខណៈដែលជម្លោះ និងភាពតានតឹងនៅតែបន្តកើតមាននៅតំបន់នានា និងជាពិសេសការប្រែប្រួលនៃអភិក្រមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចប្រជុំនានារបស់អាស៊ានផងដែរ។  

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ធម្មនុញ្ញសន្តិភាព និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រមូលធាតុចូល និងបញ្ញាញាណពីគ្រប់ច្រកល្ហក ដែលត្រូវបានដាក់បញ្ចូលជាកញ្ចប់ និងជាផែនទីចង្អុលផ្លូវមួយដែលកម្ពុជារួមគ្នាតាក់តែងឡើង។ សម្តេចតេជោ ក៏បានកត់សម្គាល់ការកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗកន្លងទៅនេះដែលបានប៉ះពាល់ដល់ប្រទេសសមាជិកអាស៊ាន រួមមានកម្ពុជាផងដែរ។ 

សម្តេចតេជោ ក៏បានសម្តែងនូវក្តីរីករាយដែលរាល់ការផ្តួចផ្តើមរបស់កម្ពុជាតែងតែទទួលបានការស្វាគមន៍ទទួលយក និងគាំទ្រពីបណ្តាប្រទេសនានា។ សម្ដេចតេជោ បានសម្តែងនូវក្តីសោមនស្ស និងមានមោទនភាព ដែលសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានការចូលរួមពីបណ្ដាប្រទេសជាច្រើនរួមមាន អាហ្វ្រិក អាមេរិកឡាទីន គណបក្សនយោបាយនិយមកណ្ដាល និងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀត។

សម្តេចតេជោ ក៏បានធ្វើការកត់សម្គាល់ខ្ពស់ចំពោះសភាពការណ៍តានតឹង និងពិបាកប៉ាន់ស្មាននៅលើពិភពលោក ដែលតែងតែបង្កការលំបាកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ស្របនឹងពាក្យថា “ដំរីជល់គ្នាងាប់ស្មៅ”។ សម្តេចតេជោ ក៏បានបញ្ជាក់ថា នាពេលកន្លងទៅ នៅទីក្រុងដាវូស សម្តេចតេជោ បានថ្លែងថា អាស៊ានមិនត្រូវធ្វើជាស្មៅឱ្យគេជាន់នោះទេ។ សម្តេចតេជោ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក