ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) បានបញ្ចប់ដោយជោគជ័យនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖ មហាសន្និបាតអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ "ការស្វែងរកសន្តិភាព និងការផ្សះផ្សា" និងកិច្ចប្រជុំពាក់ព័ន្ធ បានបិទជាផ្លូវការហើយ បន្ទាប់ពីកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

មហាសន្និបាតអន្តរជាតិត្រូវបានធ្វើពិធីបើកដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃមហាសន្និបាត និងបិទដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានមហាសន្និបាត ICAPP លើកទី១២។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនៅវិមាន ៧មករា ហើយបានប្រមូលផ្តុំគណៈប្រតិភូជិត ២៦០នាក់ មកពី ៤៩ ប្រទេស ដើម្បីស្វែងយល់ពីមធ្យោបាយពង្រឹងសន្តិភាព និងការផ្សះផ្សាក្នុងតំបន់។

អគ្គលេខាធិការ ICAPP បានលើកឡើងថា ប្រតិភូមកពីបណ្ដាប្រទេសទាំងអស់ដែលបានអញ្ជើញចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅកម្ពុជាមានការពេញចិត្តជាខ្លាំងចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានរៀបចំមហាសន្និបាតបានយ៉ាងល្អ។ ប្រតិភូដែលបានអញ្ជើញមកចូលរួមមហាសន្និបាតនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអ គ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលស្វាគមន៍ និងរៀបចំមហាសន្និបាតនេះបានយ៉ាងល្អ។

លោក Hussain Sayed សហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP អ្នករាយការណ៍ពិសេស ICAPP បានលើកឡើងពីតួនាទីគំរូរបស់កម្ពុជា ដល់សហគមន៍អន្តរជាតិក្នុងការលើកកម្ពស់សន្តិភាព ដោយលើកឡើងពីដំណើរការសន្តិភាព និងការផ្សះផ្សាដ៏ជោគជ័យរបស់ប្រទេសដែលបានបញ្ចប់នៅចុងឆ្នាំ១៩៩៨។ លោកបានពិពណ៌នាអំពី “សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ” ដែលបានអនុម័តក្នុងមហាសន្និបាតនេះ ជាសក្ខីកម្មមួយ ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា។ លោកថា «កម្ពុជាបានបង្កើតតុលាការកូនកាត់អន្តរជាតិមួយ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងដើម្បី ផ្សះផ្សាផ្លូវចិត្តដល់ប្រជាជនកម្ពុជា។ លោក Hussain Sayed ថាមហាសន្និបាត ICAPP លើកទី១២ ដែលបានរៀបចំមហាសន្និបាត ICAPP លើកទី១២ បានយ៉ាងល្អឥតខ្ចោះ»។

ក្នុងពិធីបិទនេះ មេដឹកនាំជាច្រើនបានរំលឹកឡើងវិញពីសារៈសំខាន់នៃកិច្ចសហការ និងការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព។ លោក Cho Jeong-sik សមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាតំណាងគណបក្សកម្លាំងប្រជាជន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។ លោក «យើងត្រូវរួមគ្នាសហការគ្នានៅក្នុងការចូលរួមថែរក្សាសន្តិភាព រួមគ្នាធ្វើការដើម្បីស្វែងរកសន្តិភាព និងការផ្សះផ្សា»។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាសហប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) បានទទួលស្គាល់ការពិភាក្សាសំខាន់ៗដែលបានធ្វើឡើងនៅក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលក្នុងនោះប្រតិភូបានទទួលស្គាល់ពីសារៈសំខាន់នៃការតភ្ជាប់ទំនាក់ទំនងរវាងវប្បធម៌ អរិយធម៌ នៃប្រទេសនីមួយៗ ដើម្បីពលរដ្ឋនៃប្រទេសទាំងអស់បានស្វែងយល់ពីគ្នាទៅវិញទៅមក និងលើកឡើងពីសាមគ្គីភាពអន្តរជាតិ ដើម្បីពិភពលោករស់នៅដោយសុខដុមជាមួយគ្នា។

ជាងនេះទៅទៀត ការពិភាក្សាលើការដោះស្រាយព័ត៌មានក្លែងក្លាយ និងការពង្រឹងសន្តិសុខព័ត៌មានសាធារណៈត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់អំពីតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលអាចនាំឱ្យមានការអើសអើងពូជសាសន៍ ធ្វើឱ្យសាធារណជន លែងជឿទុកចិត្ត បំផ្លាញដល់ការខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ការផ្សះផ្សារ និងភាគីពាក់ព័ន្ធអន្តរជាតិមានការយល់ច្រឡំ។

លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានរាយការណ៍ថា ប្រតិភូចំនួន ២៦០នាក់បានចូលរួមក្នុងការពិភាក្សាដើម្បីបង្កើតយុទ្ធសាស្ត្រការពារជម្លោះ និងការដោះស្រាយដោយសន្តិវិធី ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះជាដើម ដែលឈានដល់ការចុះហត្ថលេខាលើសេចក្ដីប្រកាសរួមមួយ គឺ "សេចក្ដីប្រកាសស្ដីពីសន្តិភាពក្រុងភ្នំពេញ"។

ក្នុងសុន្ទរកថាបិទនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលហែកហួរដោយសង្គ្រាមមកជាអ្នកចូលរួមសកម្មក្នុងការរក្សាសន្តិភាពពិភពលោក។ លោកបានគូសបញ្ជាក់ថា «សន្តិភាពនៅតែជាកត្តាមិនអាចខ្វះបាននៅគ្រប់សង្គមទាំងអស់» ហើយថាបទពិសោធន៍ដែលប្រមូលបានពីដំណើរសន្តិភាពរបស់កម្ពុជាធ្វើជាគំរូសម្រាប់ប្រជាជាតិដទៃ។

សម្តេចធិបតី ថ្លែងថា «ក្នុងដំណើរស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជា យើងពុំអាចថ្លែងរៀបរាប់អស់អំពីឥទ្ធិពលដ៏ចាំបាច់ នៃការបង្រួបបង្រួម និងការដឹកនាំប្រកបដោយចក្ខុវិស័យ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រទេស និងស្ថាប័នទាំងអស់រួបរួមគ្នាក្នុងដំណើរស្វែងរកសន្តិភាពយូរអង្វែង ដោយអះអាងថា «សន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសជាតិណាតែមួយនោះទេ ពោលគឺជាកិច្ចការរួមគ្នា»។ លោកបានបញ្ជាក់ជាថ្មីនូវជំនឿរបស់លោកលើ ICAPP ថាជាវេទិកាដ៏មានក្តីសង្ឃឹមសម្រាប់ការជំរុញស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិអាស៊ី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តួនាទីរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីនដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បានឆ្លុះបញ្ជាំងពីភាពធន់របស់កម្ពុជាក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក និងកំណត់បទដ្ឋានសកលប្រឆាំងនឹងអំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនាពេលអនាគត ព្រមទាំងការផ្លាស់ប្តូរប្រទេសកម្ពុជា ពីជនរងគ្រោះក្លាយទៅជាអ្នកការពារសន្តិភាពដ៏សកម្ម និង ជាប្រទេសរំដោះមីនដែលពិភពលោកទទួលស្គាល់។

ការបញ្ចប់ដោយជោគជ័យនៃមហាសន្និបាត ICAPP លើកទី ១២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តបន្តរបស់កម្ពុជាចំពោះកិច្ចសន្ទនាអន្តរជាតិ និងការខិតខំប្រឹងប្រែងកសាងសន្តិភាព។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក