ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ៊ីតាលី តាមស្មើកំណត់ត្រាពិសេសរបស់់អេស្ប៉ាញ បើទោះបីស្មើប៊ុលហ្គារីយប់មិញ

អឺរ៉ុប៖ ក្រោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១ ជាមួយក្រុមជម្រើសជាតិប៊ុលហ្គារីយប់មិញនេះ ក្រុមជើងឯក EURO 2020 អ៊ីតាលី បានតាមស្មើកំណត់ត្រាពិសេសមួយរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ពោលគឺជាក្រុមដែលមិនស្គាល់ពាក្យចាញ់សោះចំនួន ៣៥ប្រកួតជាប់គ្នា។ កំណត់ត្រារបស់អេស្ប៉ាញនេះ ធ្វើបានកាលពីឆ្នាំ២០០៧ ដល់ ២០០៩ កំឡុងការឈ្នះជើងឯកទ្វីបអឺរ៉ុប និងជម្រុះ World Cup នៅអាហ្វ្រិកខាងត្បូង។ យ៉ាងណាក្តី ការតាមស្មើកំណត់ត្រាអេស្ប៉ាញ ដោយរបូត៣ពិន្ទុសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីនេះ មិនមែនជារឿងគួរឱ្យរីករាយឡើយសម្រាប់អ្នកគាំទ្រកាលពីយប់មិញនេះ។ 

ជាការប្រកួតលើកដំបូងក្រោយគ្រងជើងឯកអឺរ៉ុបកាលពីខែកក្កដាកន្លងទៅ ក្រុមជម្រើសជាតិអ៊ីតាលីនៅតែបន្តធ្វើបានល្អ ដោយបានបើកការនាំមុខមុនទៅលើក្រុមភ្ញៀវប៊ុលហ្គារី នៅនាទីទី១៦ ពីគ្រាប់បាល់របស់ខ្សែប្រយុទ្ធស្លាប Federico Chiesa ដែលទើបចូលរួមជាមួយ Juventus កាលពីពេលថ្មីៗនេះ។ យ៉ាងណាក្តី ក្រុមភ្ញៀវប៊ុលហ្គារី បានតាមស្មើវិញក្នុងវគ្គទី១ដដែលនេះ ដោយកីឡាករ Atanas Iliev នៅនាទីទី៣៨។

លទ្ធផលស្មើនេះ អ៊ីតាលីហាក់តានតឹងក្នុងការប្រជែងកៅអីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅកាតា ដោយឆ្លងកាត់ ៤ប្រកួត ឈ្នះ ៣ និងស្មើ ១ មាន១០ពិន្ទុ តាមពីក្រោយដោយស្វីស ២ប្រកួតមាន ៦ពិន្ទុ, អៀរឡង់ខាងជើង ៣ប្រកួតមាន ៤ពិន្ទុ, ប៊ុលហ្គារី ៤ប្រកួតមាន ២ពិន្ទុ និងលីទុយអានី បាតតារាងមិនទាន់មានពិន្ទុរាប់នៅឡើយ។

អ៊ីតាលី នឹងត្រូវបំបែកកំណត់ត្រារបស់អេស្ប៉ាញ ដោយជួបជាមួយក្រុមម្ចាស់ផ្ទះស្វីសនៅប្រកួតបន្ទាប់ នាកីឡដ្ឋាន St. Jakob Park នាថ្ងៃទី០៦ ខែកញ្ញាខាងមុខនេះ ខណៈក្រុមប៊ុលហ្គារី នឹងត្រូវទទួលក្រុមភ្ញៀវលីទុយអានី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក