ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផលិតម៉ាស៊ីនត្រជាក់ Daikin សម្ពោធប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ Daikin បានសម្ពោធប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាជំហានដ៏សំខាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុនជប៉ុនមួយនេះនៅកម្ពុជា។

លោក ហែម វណ្ណឌី បានលើកឡើងថា៖“ការសម្រេចចិត្តរបស់ក្រុមហ៊ុន Daikin ក្នុងការបង្កើតប្រតិបត្តិការរបស់ខ្លួននៅកម្ពុជានាពេលនេះ មិនមែនគ្រាន់តែជាការពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​ការ​បញ្ជាក់​នូវ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ជប៉ុន និង​អ្នក​វិនិយោគ​ផ្សេង​ៗទៀត​ លើសក្តានុពល​សេដ្ឋកិច្ច និងឧស្សាហកម្មរបស់​​កម្ពុជា។”

បច្ចុប្បន្ន ក្រុមហ៊ុន Daikin បានផ្តល់ការងារជាង១០០កន្លែងនៅកម្ពុជា ហើយរំពឹងថានឹងបង្កើតឱកាសការងារជាច្រើនបន្ថែមទៀត នៅពេលដែលក្រុមហ៊ុនពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសម៉ាស៊ីនត្រជាក់ តាមរយៈការផ្ទេរចំណេះដឹង និងជំនាញ ជាពិសេសសម្រាប់ជាងដំឡើង ជាងជួសជុល និងជំនាញដែលពាក់ព័ន្ធនឹងដំណោះស្រាយអគារដែលមានប្រសិទ្ធភាពថាមពល។

លោករដ្ឋមន្ត្រី​បាន​បន្ថែម​ថា​៖ “ខណៈដែលជីវភាព និងបែបផែនរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង តម្រូវការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ និងដំណោះស្រាយប្រព័ន្ធត្រជាក់ (Cold Chain) ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងវិស័យចំណីអាហារ និងកសិ-ឧស្សាហកម្ម កំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស​។”

លោករដ្ឋមន្ត្រី​ក៏បានលើកឡើងពីសក្តានុពលរបស់ Daikin ក្នុងការរួមចំណែកដល់ការសម្រេចមហិច្ឆតាអព្យា ក្រឹតភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០ ដោយជំរុញឱ្យក្រុមហ៊ុនធ្វើជាគំរូ និងឈានមុខលើការផលិត និងចែកចាយផលិតផលដែលសន្សំសំចៃថាមពល និងដំណោះស្រាយបៃតង។

លោករដ្ឋមន្ត្រី​បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុន Daikin ពិចារណាបង្កើតរោងចក្រផលិតផ្ទាល់នៅកម្ពុជានាពេលអនាគត, សហការជាមួយក្រុមហ៊ុនក្នុងស្រុកឱ្យបានច្រើន ព្រមទាំងចូលរួមអនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទាក់ទងនឹងបច្ចេកវិទ្យាប្រព័ន្ធត្រជាក់ ដើម្បីគាំទ្រដល់ឧស្សាហកម្មចំណីអាហារ និងកសិ-ឧស្សាហកម្មរបស់កម្ពុជា។

Daikin ជាម៉ាកយីហោម៉ាស៊ីនត្រជាក់ឈានមុខមួយរបស់ពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសជប៉ុនកាលពី១០០ឆ្នាំមុន។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៣៤៩ ទីតាំង, មានបុគ្គលិកជាង ៩៨.០០០ នាក់, និងមានប្រតិបត្តិការលក់នៅក្នុង១៧០ប្រទេស ដោយផ្តោតប្រតិបត្តិការរបស់ខ្លួនលើនវានុវត្តន៍បច្ចេកវិទ្យា និងដំណោះស្រាយប្រសិទ្ធភាពថាមពល ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក