ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ឈប់ផ្ដល់អាជ្ញាបណ្ណក្រុមហ៊ុនផលិតស្រាបៀរនៅកម្ពុជា។
ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការផ្ដល់អាជ្ញាប័ណ្ណឱ្យផលិតស្រាបៀរបន្ថែមលក់ក្នុងស្រុកគឺមិនស្វាគមន៍នោះទេ។
សម្ដេចថា៖ «ឥឡូវ license ស្រាបៀរ ខ្ញុំឈប់ឲ្យហើយ បើធ្វើនាំចេញក្រៅប្រទេសខ្ញុំឲ្យ តែធ្វើក្នុងស្រុកខ្ញុំ អត់ឲ្យទៀតទេ»។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថាបច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតស្រាបៀរ ចំនួន៧រួចហើយ។
ការសម្រេចឈប់ផ្ដល់នេះដោយសម្ដេចមានចក្ខុវិស័យផ្តោតលើឧស្សាហកម្មធំៗដូចជារោងចក្រផលិតរថយន្តវិញ៕