ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី លើកឡើងពី ករណីកោះគុត ព្រមគ្នាក្នុងថ្ងៃតែមួយ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងពីករណីកោះគុតព្រមគ្នាក្នុងថ្ងៃតែមួយ ដោយសម្ដេចតេជោ បានស្នើឱ្យពលរដ្ឋមានការស្ងប់ស្ងាត់ ខណៈសម្ដេចធិបតីថារដ្ឋាភិបាលប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធីជាមួយថៃលើករណីកោះមួយនេះ។ 

ថ្លែងក្នងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជិត១ម៉ឺននាក់ ព្រឹកថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលកោះពេជ្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាករណីកោះគុតគឺប្រទេសកម្ពុជា និងថៃ កំពុងចរចាគ្នា ដោយមិនទាន់បានកំណត់ព្រំប្រទល់នៅឡើយទេ ហើយក៏គ្មានអ្វីត្រូវបាត់បង់ដូចក្រុមប្រឆាំងលើកយកវាយប្រហាររដ្ឋាភិបាលដែរ។ 

សម្ដេចថា៖ «ចម្លើយហេតុអីរដ្ឋាភិបាលនៅស្ងៀម មិននិយាយស្ដី គឺផ្អែកនៅលើមូលដ្ឋានពីរ ទីមួយភាពចាស់ទុំខាងនយោបាយ និងទីពីរ គឺការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ក្នុងការការពារទឹកដី។ យើងប្រកាន់គោលការណ៍ មិនយកភ្លើងចូលផ្ទះ»។ 

សម្ដេចធិបតីបន្ថែមថា ករណី​កោះគុតនេះត្រូវបានក្រុមប្រឆាំងនៅថៃលើយកទៅវាយប្រហាររដ្ឋាភិបាលថៃថាធ្វើឱ្យបាត់បង់មកខ្មែរដែលជារឿងផ្ទៃក្នុងរបស់ថៃ ដោយឡែកអីក្រុមប្រឆាំងខ្មែរក៏លើកឡើងថារដ្ឋាភិបាលកម្ពុជាធ្វើឱ្យបាត់បង់ទៅថៃដែរ ដែលធ្វើឱ្យរឿងកាន់តែច្របូលច្របល់មិនដឹងថាកោះនេះបាត់ទៅខាងណាឱ្យពិតប្រាកដ។ 

ទោះជាយ៉ាងណាក្ដីសម្ដេចធិបតីថា រដ្ឋាភិបាលប្ដេជ្ញាក្នុងការការពារទឹកដីខ្មែរឱ្យបាន និងរក្សាការដោះស្រាយដោយសន្ដិវិធី ដោយប្រើប្រាស់មូលដ្ឋានច្បាប់អន្តរជាតិ។​

នៅវិទ្យាស្ថានជាតិអប់រំឯណោះវិញ ក្នុងឱកាសបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយតំបន់នេះតាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រីថៃ ឆាប់ឆៃ ឈុនហាវ៉ាន់ នោះ បានចរចារពិភាក្សាជាមួយសម្ដេច លើបញ្ហាធ្វើអាជីវកម្មខួងយកប្រេងនៅតំបន់ត្រួតស៊ីគ្នានេះ ប៉ុន្តែកិច្ចការទាំងអស់មិនអាចឈានទៅមុខបានទេ។ 

សម្ដេចតេជោបានលើកឡើងថា ឆ្នាំ២០០១ កម្ពុជា-ថៃបានបង្កើតអនុស្សរណៈយោគយល់គ្នាមួយ រហូតមកដល់ពេលនេះមានរយៈពេល២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នាលម្អិតណាមួយនៅឡើយទេ ហេតុអ្វីបានជាក្រុមប្រឆាំងអុជអាលឱ្យប្រទេសទាំងពីរមានបញ្ហានឹងគ្នា។ 

សម្ដេចតេជោសង្កត់ធ្ងន់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋពិចារណា ជ្រើសរើសយកមួយណា រវាងការញុះញុងឱ្យមានអំពើហិង្សា ទាំងក្នុងជាតិ និងជាមួយប្រទេសជិតខាង»។

សម្ដេចថាស្លាកស្នាមសង្គ្រាមកម្ពុជា-ថៃ នៅព្រះវិហារនៅមិនទាន់បញ្ចប់នោះទេ រួមទាំងការឈឺចាប់របស់ពលរដ្ឋដែលបាត់បង់ប្ដី ប្រពន្ធ ឬការរងរបួសស្នាមនៃសង្គ្រាមនេះផងដែរ។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ការដោះស្រាយនៅតែដោះស្រាយ ប៉ុន្តែត្រូវធ្វើដោយការចរចា យើងមិនទាន់ប្រើអស់លទ្ធភាពនៃការចរចាររវាងទ្វេភាគីនៅឡើយទេ។ តើដល់ពេលហើយ ឬនៅ ដែលយើងត្រូវនិយាយទៅកាន់តុលាការអន្តរជាតិ ហើយតើទៅកាន់តុលាការអន្តរជាតិវាគ្រប់គ្រាន់ ដើម្បីនឹងយកឈ្នះទេ មិនមែនជាបញ្ហាតូចតាចទេ ការមើលមុខគ្នាមិនត្រង់រវាងប្រទេសជិតខាង ដែលនៅជាមួយគ្នាមិនមែនជាបញ្ហាធម្មតាទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក