ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តស់!!! មកមើលមានអ្វីលេងខ្លះនៅមហោស្រពសិល្ប: បុណ្យភូមិមានជើងនៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មហោស្រពសិល្បៈ បុណ្យភូមិមានជើងនឹងប្រារព្ធឡើងយ៉ាងអធិកអធមលើទឹកដីខេត្ត មណ្ឌលគិរី ពោលគឺចាប់ផ្តើមពិធី ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ។ តាមរយ:មហោស្រពសិល្បៈ បុណ្យភូមិមានជើង វប្បធម៌ ប្រពៃណី ការរស់នៅ ម្ហូបអាហាររបស់បងប្អូនជនជាតិដើមភាគតិច នឹងត្រូវបង្ហាញនៅក្នុងកម្មវិធី រយ:ពេលបីថ្ងៃ។ ក្នុងនោះភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏បានស្គាល់ពីភាពអស្ចារ្យនៃសម្រស់ព្រៃភ្នំ ទឹកជ្រោះ ពិសេសតំបន់រមណីយដ្ឋានធម្មជាតិនានា ដែលមាននៅក្នុងខេត្តមណ្ឌលគិរី។ 

តស់! ឥលូវយើងមកមើលតិចមើល ថាតើនៅក្នុងមហោស្រពសិល្ប: បុណ្យភូមិមានជើងមានលេងអ្វីខ្លះ…

ថ្ងៃសុក្រ ទី ២២ ខែ វិច្ឆិកា បុណ្យភូមិមានជើង នឹងរៀបចំពិធីបើក ព្រមទាំងមានការអបអរទិវាកុមារពិភពលោក នៅសាលាបឋមសិក្សា ពូលូង។

ថ្ងៃសៅរ៍ ទី ២៣ ខែ វិច្ឆិកា នៅទីតាំងភូមិវប្បធម៌ជនជាតិដើមភាគតិច និង សួនដំរីដែកខេត្តមណ្ឌលគិរី

សកម្មភាព៖ ដំណើរឬស្សី ហូបនំភូមិយើង លេងល្បែងកំសាន្តខ្មែរ ពិសារសម្លព្រោង ការបង្ហាញពិធីសាសនា និងការកាប់ក្របីផឹកស្រា បោះបាល់ចូលសះ និងការត្បាញក្រមាបែបជនជាតិដើមភាគតិច របាំប្រពៃណីជនជាតិដើមភាគតិច និងទស្សនាការប្រគំតន្រ្តីនាពេលរាត្រី។ 

ថ្ងៃអាទិត្យ ទី២៤ ខែ វិច្ឆិកា (នៅទីតាំង ភូមិវប្បធម៌ជនជាតិដើមភាគតិច)៖ ដំណើរជើងដំរី លោតបាវ ចងក្រមាបញ្ចុកចេក និង របាំជនជាតិដើមភាគតិចពូនង និងការត្បាញក្រមាបែបជនជាតិដើមភាគតិច ផ្លុំបាល់ស្រាពាង ពង្រាត់កូនអ្នកភូមិ ពិសារសម្លព្រោង របាំប្រពៃណីជនជាតិដើមភាគតិច ល្ខោនខោល គុជរី គុជរឹង និង របាំប្រពៃណីខ្មែរ។

សូមបញ្ចាក់ផងដែរថានេះជាលើកទី២​ ហើយដែលមហោស្រពសិល្ប: បុណ្យភូមិមានជើងបានប្រារព្ធទ្បើង នៅទឹកដីថ្មី បរិយាកាសថ្មី និងវប្បធម៌ទំនៀមទំលាប់ថ្មី​ហើយកាន់តែពិសេស នេះក៏ជាលើកទី២រៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ ដែលមានការសហការរៀបចំ: UNICEF Cambodia - ដើម្បីកុមារគ្រប់រូប ឧបត្ថម្តដោយ: KampumEra។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក