ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក Yoshihide Suga នឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្តីជប៉ុន

ជប៉ុន៖  សារព័ត៌មានជប៉ុន Kyodo News បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា លោក Yoshihide Suga នាយករដ្ឋមន្រ្តីជប៉ុនដែលកំពុងស្ថិតក្នុងតំណែងបច្ចុប្បន្ន នឹងចាកចេញពីតំណែងក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលដែលប្រភពទទួលបានពីគណបក្សរបស់លោកបានទម្លាយថា លោកនឹងមិនប្រជែងការជ្រើសរើសអ្នកដឹកនាំក្នុងបក្សឡើយនៅខែកញ្ញានេះ។  បើតាមការចុះផ្សាយរបស់សារព័ត៌មានធំរបស់ជប៉ុនខាងលើមានន័យថា ជប៉ុននឹងបង្ហាញមុខប្រធានាធិបតីថ្មីមួយរូបទៀត ក្រោយលោក Suga ទើបកាន់តំណែងបានប្រមាណមួយឆ្នាំប៉ុណ្ណោះ។

គួររំឮកថា លោក Yoshihide Suga បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុនជំនួសលោក Shinzo Abe ដែលបានលាលែងពីតំណែងដោយហេតុផលបញ្ហាសុខភាពកាលពីខែកញ្ញា ឆ្នាំ២០២០ ដែលបច្ចុប្បន្ននេះនាយករដ្ឋមន្រ្តីវ័យ ៧២ឆ្នាំខាងលើ បានសង្កេតឃើញការគាំទ្រមកលើលោកមានការធ្លាក់ចុះខ្លាំងដល់ក្រោម ៣០ភាគរយ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាដោយសារកូវីដ-១៩ មុនការបោះឆ្នោតថ្នាក់ជាតិឈានមកដល់នាខែវិច្ឆិកាខាងមុខនេះ។

ប្រភពព័ត៌មានផ្សេងទៀតក្នុងលក្ខខណ្ឌអនាមិកបានទម្លាយថា លោក Suga បាននឹងកំពុងគិតគូរលើការរៀបចំក្បាលម៉ាស៊ីន និងគណៈប្រតិបត្តិបក្សឡើងវិញ ប៉ុន្តែហាក់មានភាពយឺតយ៉ាវបន្តិចស្របពេលឥទ្ធិពលរបស់លោក Suga កំពុងមានភាពថមថយក្នុងក្បាលម៉ាស៊ីនដឹកនាំនៃគណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន។ 

បេក្ខភាពដែលកំពុងប្រជែងយ៉ាងសកម្មសម្រាប់តំណែងជាប្រធានគណបក្សនាពេលនេះគឺអតីតរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Fumio Kishida។ កន្លងមក លោក Kishida ធ្លាប់រិះគន់មិនសំចៃមាត់ទៅលើការឆ្លើយតបដែលគ្មានប្រសិទ្ធិរបស់ជប៉ុនទៅលើបញ្ហាប្រឈមនៃវីរុសកូវីដ-១៩ ក្រោមការដឹកនាំរបស់លោក Suga ហើយលោកក៏ធ្លាប់បានលើកឡើងពីគោលនយោបាយកញ្ចប់ថវិកាឆ្លើយតប និងប្រយុទ្ធប្រឆាំងស្ថានភាពកូវីដ-១៩ក្នុងប្រទេសផងដែរ។

ការជ្រើសរើសមេដឹកនាំថ្មីនៃគណបក្សកាន់អំណាច  Liberal Democratic Party នឹងត្រូវសម្រេចនៅថ្ងៃទី២៩ ខែកញ្ញាខាងមុខ៕


លោក Shinzo Abe និងលោក Yoshihide Suga

លោក Yoshihide Suga

លោក Fumio Kishida


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក