ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្តត្រៀមសម្ពោធអគាររដ្ឋបាលថ្មីរដ្ឋសភា នៅរសៀលថ្ងៃនេះ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត តាមបែបទំនៀមទម្លាប់សាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រុងចម្រើន មុននឹងរៀបចំពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភានៅរសៀលថ្ងៃនេះ។

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដែលមានកម្ពស់១២ជាន់ សាងសង់អស់ទឹកប្រាក់២៥លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដាក់សម្ពោធឱ្យប្រើប្រាស់នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម។

អគាររដ្ឋបាលថ្មីនេះនឹងបំពេញបន្ថែមនូវតម្រូវការរបស់រដ្ឋសភា ដូចជាការិយាល័យរបស់គណៈកម្មការជំនាញរដ្ឋសភា សាលប្រជុំធំ តូច និងការិយាល័យរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ កាន់តែមានប្រសិទ្ធភាពឡើង ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក