ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរួមគ្នាប្រែក្លាយពាក្យថាកម្ពុជាមាតុភូមិខ្ញុំ ឱ្យក្លាយជាការពិត និងជាក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំផុសគំនិតនិងជំរុញដល់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវរួមគ្នាគិត រួមគ្នាអនុវត្តការងារ និងរិះរកវិធីសាស្ត្រធ្វើយ៉ាងណាកសាងកម្ពុជាមាតុភូមិខ្ញុំ ដែលមិនត្រឹមតែជាពាក្យនិយាយ ប៉ុន្តែគឺជាអ្វីដែលប្រជាពលរដ្ឋគ្រប់រូបមើលឃើញថាខ្លួនមានមោទនភាពដែលបានរស់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងជាក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ក្រោមម្លប់សុខសន្តិភាពដែលជាមរតកបន្សល់ទុកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាព ដោយសមិទ្ធផលសន្តិភាពនេះគឺជាអង្គរទី២ បន្ទាប់ពីប្រាសាទអង្គរដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

លោកឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំដែនដីគឺជាកិច្ចការដ៏ធំ ដោយត្រូវគិតគូរអំពីខឿនសេដ្ឋកិច្ច ប៉ូលនិងរបៀងសេដ្ឋកិច្ច ស្របតាមសក្តានុពលនៃតំបន់នីមួយៗ ក្នុងគោលដៅតែមួយគឺលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង។

ក្នុងកិច្ចប្រជុំនេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារបន្ទាប់របស់ខ្លួន គឺផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ច។ការកំណត់ទិសដៅនេះនឹងធ្វើឡើងក្រោយពេលក្រសួងបានបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ការដោះស្រាយបញ្ហាបឹងទន្លេសាប បញ្ហាតំបន់រមណីយដ្ឋានសៀមរាប-អង្គរ និងបញ្ហាចម្រូងចម្រាស់តាមបុរី។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក