ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រេស៊ីល ឈ្នះឈីលីទាំងតានតឹង ក្នុងវគ្គជម្រុះ World Cup ទ្វីបអាមេរិកខាងត្បូងព្រឹកមិញ

អាមេរិកខាងត្បូង៖ ក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានបន្តកំណត់ត្រាឈ្នះទាំង ៧ប្រកួត ក្នុងវគ្គជម្រុះ FIFA World Cup តំបន់អាមេរិកខាងត្បូងយប់មិញ ក្រោយជ័យជម្នះយ៉ាងតានតឹងក្នុងកីឡដ្ឋាន Monumental ស្ថិតនៅរដ្ឋធានី Santigao ប្រទេសឈីលីនាព្រឹកថ្ងៃសុក្រសប្តាហ៍នេះ។ 

ខ្សែប្រយុទ្ធស្លាបវ័យ ៣២ឆ្នាំ Éverton Ribeiro គឺជាតួឯកក្នុងការប្រកួតនេះសម្រាប់ប្រេស៊ីល ក្រោយប្តូរចូលជំនួសក្នុងវគ្គទី២ និងរកគ្រាប់បញ្ចូលទីមួយគ្រាប់គត់ ជួយឱ្យប្រេស៊ីល ឈ្នះឈីលី ទទួលបាន ៣ពិន្ទុ និងមាន ២១ពិន្ទុពេញ ដាច់ក្រុមលេខ ២ អាហ្សង់ទីន ៦ពិន្ទុ។

លទ្ធផលគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតសម្រាប់ការប្រកួតព្រឹកមិញនេះ រួមមានក្រុមជើងឯក Copa America ២០២១ អាហ្សង់ទីន រកបាន ៣ពិន្ទុក្នុងជ័យជម្នះ ៣-១ នាទឹកដីវេណេហ្ស៊ូអេឡា ដោយគ្រាប់បាល់ខ្សែប្រយុទ្ធ Inter Milan ទាំងអស់រួមមាន Lautaro Martinez ១គ្រាប់ និង២គ្រាប់ទៀតដោយកីឡាករ Joaquín Correa។ ដោយឡែក គូផ្សេងៗរួមមាន បូលីវៀ ១-១ កូឡុំប៊ី, អេក្វាដ័រ ២-០ ប៉ារ៉ាហ្គាយ និងប៉េរូ ១-១ អ៊ុយរ៉ូហ្គាយ។

ប្រកួតបន្ទាប់នឹងធ្វើឡើងនៅទាបភ្លឺ និងព្រឹកថ្ងៃទី០៦ ខែកញ្ញានេះរួមមាន៖ ប្រេស៊ីល ទទួលអាហ្សង់ទីន, អេក្វាដ័រ ជួបឈីលី, ប៉ារ៉ាហ្គាយ ស្វាគមន៍កូឡុំប៊ី, បូលីវៀ ធ្វើដំណើរទៅទឹកដី អ៊ុយរូហ្គាយ និងចុងក្រោយ ប៉េរូ ទទួលភ្ញៀវវេណេហ្ស៊ូអេឡា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក