ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មវិធីប្រកួតចម្រៀងចិនភ្ជាប់ទំនាក់ទំនងវប្បធម៌ និងប្រជាជនកម្ពុជា-ចិន

ភ្នំពេញ៖ កម្មវិធីប្រកួតចម្រៀងចិនពានរង្វាន់ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជាឆ្នាំ២០២៤ បានបញ្ចប់ទៅកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wenbin នៅសាលអាគារខេមរវិទូ នៃរាជបណ្ឌិតសភាកម្ពុជា ក្នុងរាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន មានជំនឿថាការរៀបចំកម្មវិធីនេះឡើងគឺជាកម្លាំងជំរុញ​ការៀនភាសាចិន​ពីយុវជនកម្ពុជា និងបង្កើនភាពជិតស្និតរវាងយុវជនកម្ពុជា-ចិន ពីមួយជំនាន់ទៅមួយជំនាន់​។

លោកថា៖ «តាំងនាមក្រសួងអប់រំ យុវជន និងកីឡា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងការកោតសរសើរនិងមោទនភាព និងការខិតខំប្រឹងប្រែង សេចក្ដីក្លាហាន និងទេពកោសល្យរបស់់ក្មួយៗ និងបេក្ខជន រហូតឈានដល់វគ្គផ្ដាច់ព្រ័តចម្រៀងចិនពានរង្វាន់អគ្គរដ្ឋទូតនៅថ្ងៃនេះ»។

ឆ្នាំ២០២៤ គឺជាខួប៦៦ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតប្រទេសកម្ពុជា ហើយក៏ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជាចិនផងដែរ។

ឯកអគ្គរដ្ឋទូតចិនលោក Wang Wenbin បានថ្លែងថាក្នុងរយៈពេល៦៦ឆ្នាំនេះមកប្រទេសចិន និងកម្ពុជាបានបង្កើននូវ​ទំនាក់ទំនង និងភាពស្និតស្នាលដែលមិនអាចបំបែកបាន។ ការរៀបចំកម្មវិធីក៏បានបង្ហាញនូវសារៈសំខាន់នៃទំនាក់ទំនងវប្បធម៌ និងមនុស្សរវាងប្រទេសទាំងពីរ។

ការប្រកួតនៅថ្ងៃនេះមានបេក្ខជនចំនួន១៦នាក់​ដែលឡើងបកស្រាយចម្រៀងផ្សេងៗពីគ្នានៅលើឆាកនៃសាលនៃអាគារខេមវិទូ។ ចុងការប្រកួតក៏មានការឡើងបកស្រាយចម្រៀងដោយព្រះនាង នរោត្តម ចេនណា ជាភាសាចិនចំនួន២បទ និងបានថ្លែងសារពីសារៈសំខាន់នៃការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងប្រជាជននិងប្រជាជនកម្ពុជា-ចិនផងដែរ។

ម្ចាស់ជ័យលាភីលេខមួយយុវតី ម៉ាលីណា បានថ្លែងថានេះជាការចូលរួមប្រកួតចម្រៀងចិនលើកទី១របស់នាងហើយបានទទួលលទ្ធផលដ៏នឹកស្មានមិនដល់នេះ។ ម៉ាលីណាថានឹងចូលរួមប្រកួតទៀតប្រសិនជាមានកម្មវិធីបែបនេះនៅពេលក្រោយ។

ម៉ាលីណាថា៖ «ខ្ញុំមានអារម្មណ៍ថាភាសាចិនល្អ មានន័យខ្លាំងសម្រាប់ខ្ញុំ ខ្ញុំចូលចិត្តភាសាចិនហើយក៏បានរៀនភាសានេះតាំងពីតូចមកដែរ»។

ដោយលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស និងវប្បធម៌រវាងប្រទេសទាំងពីរឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wenbin បានជំរុញ​ដល់​យុវជនប្រទេសទាំងពីរសិក្សាពីភាសាចិន និងខ្មែរ ឱ្យបានកាន់តែច្រើន ដោយសង្ឃឹមថាតាមរយៈភាសានេះនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។

លោកថា៖ «សង្ឃឹមថាអ្នកគ្រប់គ្នានឹងធ្វើជាទូតទំនាក់ទំនងរវាងប្រទេសទាំងពីរ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក