ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យស្តីពីការតែងតាំងសមាសភាពសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ នេះបើតាមព្រះរាជក្រឹត្យដែលអង្គភាព EAC News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា។
បើតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខានៅថ្ងៃទី១២ ខែវិច្ឆិកានេះ សមាសភាពថ្មីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរួមមាន៖
១- ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
២- ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៣-លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៤-ឯកឧត្តម លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៥- ឯកឧត្តម អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៦- ឯកឧត្តម ប្លង់ ឆ្លាម ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៧- លោកជំទាវ ប៊ុន្នីញ ប៊ុណ្ណារី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៨- ឯកឧត្តម វ៉េង ប៊ុនធឿន ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៩- ឯកឧត្តម សេង ប៊ុនឃាង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
១០- ឯកឧត្តម អ៉ីវ បូរិន្ទ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
១១- ឯកឧត្តម ស្រ៊ា រតនៈ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕