ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ACU បន្តឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ និងលោក កន សុខកាយ ជុំវិញករណីពាក់ព័ន្ធនឹងលោក លី សាម៉េត

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអនុ​​វត្តនីតិវិធីឃាត់ខ្លួនលើបុគ្គលពីរនាក់បន្ថែមទៀតនៅថ្ងៃអង្គារនេះ ខណៈបុគ្គលដែលត្រូវបានឃាត់ខ្លួនទាំងពីរនាក់បន្ថែម ត្រូវគេសង្ស័យថាទំនងមានជាប់ពាក់ព័ន្ធនឹងករណីសូកប៉ាន់លុយជាមួយលោក លី សាម៉េត ហៅ គ្រូមា និងលោក ឡាច សំរោង។ 

បើតាមព័ត៌មានបឋម អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់លុយចំនួន ៥៧ម៉ឺនដុល្លារ សូកប៉ាន់ និងរត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ 

ដោយឡែក លោក កន សុខកាយ ជាអតីតអភិបាលស្រុកល្វាឯម ក៏ត្រូវបាន ACU សម្រេចឃាត់ខ្លួនដូចគ្នា ក្រោយបែកធ្លាយរឿងយកលុយចំនួន ៣០ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង ដូចគ្នា។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី កាលពីថ្ងៃអាទិត្យផងដែរ។ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក