ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក Joe Biden ព្យាយាមជជែកជាមួយលោក Donald Trump កុំឱ្យបោះបង់ និងដើរចេញពីអ៊ុយក្រែន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក Donald Trump បានជជែកជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin និងបានផ្តល់យោបល់ទៅមេដឹកនាំរុស្សីខាងលើកុំបន្ថែមភាពតានតឹងទៅក្នុងសង្គ្រាមអ៊ុយក្រែន ស្របពេលមានការលើកឡើងថា ប្រធានាធិបតីកំពុងកាន់តំណែង លោក Joe Biden បានព្យាយាមជំរុញឱ្យលោក Trump កុំបោះបង់ចោលរដ្ឋាភិបាលទីក្រុង Kyiv។ 

​​ប្រភពពីសារព័ត៌មាន Reuter ឱ្យដឹងថា លោក Trump និងលោក Putin បានជួបជជែកតាមទូរសព្ទជាមួយគ្នានៅប៉ុន្មានថ្ងៃចុងក្រោយថ្មីៗនេះ ស្របពេលដែលលោក Donald Trump ក៏បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃពុធកន្លងទៅផងដែរ។ កន្លងមក លោក Trump ធ្លាប់បានរិះគន់ទៅលើទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកទៅលើអ៊ុយក្រែន ហើយលោកក៏ធ្លាប់បានប្តេជ្ញាបញ្ចប់សង្គ្រាមនេះឱ្យឆាប់រហ័សបំផុតផងដែរ។ 

ក្រសួងការបរទេសអ៊ុយក្រែនលើកឡើងថា ខ្លួនមិនបានទទួលដំណឹងអំពីការហៅទូរសព្ទរវាងលោក Trump និងលោក Putin នេះឡើយ ហើយអ៊ុយក្រែនក៏មិនអាចធ្វើអ្វីបានជុំវិញរឿងរ៉ាវនេះដែរ។ លោក Steven Cheung នាយកផ្នែកទំនាក់ទំនងរបស់លោក Trump បានឆ្លើយតបជុំវិញបញ្ហានេះថា «យើងមិនធ្វើអត្ថាធិប្បាយណាមួយលើការហៅទូរស័ព្ទឯកជនរវាងប្រធានាធិបតី Donald Trump ជាមួយមេដឹកនាំពិភពលោកផ្សេងទៀតនោះទេ»។ ដោយឡែក ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការចុះផ្សាយព័ត៌មានខាងលើដូចគ្នា។

គួរបញ្ជាក់ថា លោក Trump នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកនាថ្ងៃទី២០ ខែមករាខាងមុខនេះ ខណៈមានការចុះផ្សាយព័ត៌មានថា លោក Biden បានអញ្ជើញលោក Trump មកកាន់ការិយាល័យប្រធានាធិបតីកាលពីថ្ងៃពុធដូចគ្នា។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យថា សារសំខាន់បំផុតរបស់លោក Biden គឺជាការប្តេជ្ញាចិត្តរបស់លោកដើម្បីធានាការផ្ទេរអំណាចដោយសន្តិវិធី ហើយ​ប្រធានាធិបតី Biden និងលោក Trump ក៏បានជជែកគ្នាជុំវិញបញ្ហាដែលកំពុងកើតមាននៅតំបន់អឺរ៉ុប, អាស៊ី និងនៅមជ្ឈិមបូព៌ាផងដែរ។ លោក Jake Sullivan បានលើកឡើងថា លោក Biden នៅសល់ពេលប្រមាណជា ៧០ថ្ងៃទៀត ដែលលោកនឹងអាចជំរុញទៅកាន់សភា ក៏ដូចជារដ្ឋបាលរបស់ លោក Trump កុំឱ្យសហរដ្ឋអាមេរិកបោះបង់ចោល និងដើរចេញពីអ៊ុយក្រែន ដែលវានឹងអាចនាំឱ្យមានអស្ថិរភាពកាន់តែខ្លាំងឡើងនៅទ្វីបអឺរ៉ុប៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក