ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរបានណែនាំអ្នកគាំទ្រឱ្យជៀសពីការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិបារាំងទល់នឹងអ៊ីស្រាអែល

បារាំង៖ អាជ្ញាធរបានលើកទឹកចិត្តឱ្យអ្នកគាំទ្ររំលងការចូលរួមទស្សនាផ្ទាល់ការប្រកួតរវាងអ៊ីស្រាអែល និងបារាំង នាថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនៅឯរដ្ឋធានី ប៉ារីស បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិច និងហិង្សាមួយកើតឡើងនៅទីក្រុង Amsterdam ក្រោយការប្រកួតរវាងក្រុមបាល់ទាត់មកពីអ៊ីស្រាអែល និងក្រុមខ្លាំងមួយរបស់ហូឡង់។

គួរឱ្យដឹងថា ការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីស្រាអែល និងក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ UEFA Nation League នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការព្រួយបារម្ភសម្រាប់អាជ្ញាធរក្រោយហេតុការណ៍ប៉ះទង្គិចមួយដែលមេដឹកនាំអ៊ីស្រាអែល ហូឡង់ និងអឺរ៉ុបបានថ្កោលទោសថាជា «ការប្រឆាំងនឹងជនជាតិជ្វីហ» ដែលកើតឡើងក្រោយការប្រកួតរវាងក្រុមបាល់ទាត់អ៊ីស្រាអែល Maccabi Tel Aviv និងក្លិបហូឡង់ Ajax Amsterdam។ នៅក្នុងហេតុការណ៍នេះមានមនុស្សជាង ២០នាក់បានរងរបួស។

តាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលបានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនជៀសវាងក្នុងការចូលរួមព្រឹត្តិការណ៍កីឡា និងវប្បធម៌នានាដែលពាក់ព័ន្ធនឹងជនជាតិអ៊ីស្រាអែល ជាពិសេសគឺផ្តោតលើការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិអ៊ីស្រាអែលនៅរដ្ឋធានីប៉ារីស។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា៖ "ក្រុមដែលប៉ុនប៉ងចេតនាអាក្រក់ទៅលើជនជាតិអ៊ីស្រាអែល ត្រូវគេកំណត់អត្តសញ្ញាណបាននៅតាមបណ្ដាទីក្រុងមួយចំនួននៅអឺរ៉ុប រួមមានទីក្រុង Brussels ប្រទេសប៊ែលហ្សិក, ទីក្រុងធំរបស់អង់គ្លេស, ទីក្រុង Amsterdam ប្រទេសហូឡង់ និងទីក្រុង Paris ប្រទេសបារាំង ជាពិសេសក្នុងឱកាសនៃការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្រាអែលខាងមុខ"។ ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលក៏បានណែនាំពលរដ្ឋរបស់ខ្លួនឱ្យជៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្ហាញថា ខ្លួនគឺជាជនជាតិជ្វីហ ឬជនជាតិអ៊ីស្រាអែល។

មេប៉ូលិសក្រុងប៉ារីស លោក Laurent Nunez បានលើកឡើងថា ការប្រកួតនៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះពិតជាមានហានិភ័យខ្ពស់ ដែលលោកបានអះអាងថា កងកម្លាំងចំនួន ៤,០០០នាក់ នឹងត្រូវដាក់ពង្រាយនៅកីឡដ្ឋានប្រកួត, នៅតាមមធ្យោបាយធ្វើដំណើរសាធារណៈនៅទូទាំងទីក្រុង Paris។ អាជ្ញាធរអ៊ីស្រាអែលក៏ធ្លាប់បានណែនាំអ្នកគាំទ្រឱ្យជៀសវាងការចូលរួមក្នុងព្រឹត្តិការណ៍បាល់បោះរបស់ក្រុម Maccabi Tel Aviv នៅឯទីក្រុង Bologna ប្រទេសអ៊ីតាលីផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក