ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថ្ងៃនេះ! សាលាដំបូងរាជធានីភ្នំពេញនឹងបន្តចំណាត់ការលើករណីឧកញ៉ា អ៊ុត ធី និងលោក មួង ឃីម

ភ្នំពេញ៖ ករណីឃាត់ខ្លួនលើលោកឧកញ៉ា អ៊ុត ធី និងលោក មួង ឃីម កាលពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញនឹងបន្តចំណាត់ការនីតិវិធីនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកានេះ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថារកស៊ីវាយថ្ម និងធ្វើផ្លូវ។ 

គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោកឧកញ៉ា អ៊ុត ធី និងលោក មួង ឃីម ដោយគេនៅមិនទាន់បញ្ជាក់ច្បាស់អំពីបទល្មើសដែលនាំឱ្យមានការចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ ទំនងជាធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញថា បុគ្គលទាំងពីរនាក់ខាងលើជាប់ពាក់ព័ន្ធក្នុងអំពើករណីឆបោក រួមគ្នាជាមួយលោក លី សាម៉េត ហៅគ្រូមា, លោក ដួង តារា និងលោក ឡាច សំរោង។

សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ុត ធី ត្រូវគេស្គាល់ថាជាអ្នករកស៊ីវាយថ្ម និងសាងសង់ផ្លូវថ្នល់ និងដោយឡែក លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលចូលនិវត្តន៍ នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក