ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហែម វណ្ណឌី ជំរុញចលនាចាប់យកស្តង់ដារ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO ដល់សាលា និងសាកលវិទ្យាល័យ ប៊ែលធី

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO 9001:2015 បញ្ជាក់ប្រព័ន្ធគ្រង់គ្រងគុណភាព ដល់សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងបានជំរុញឱ្យមានចលនាចាប់យកស្តង់ដារគុណភាព និងឧត្តមភាពនៅទូទាំងប្រទេស។

នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកចូលរួមប្រមាណ១.៥០០នាក់ លោក បានរំលេចអំពីស្ថាបត្យកម្មនៃប្រាង្គប្រាសាទនានា ដោយបានសង្កត់ធ្ងន់លើការអនុវត្តស្តង់ដារ និងគុណភាព ដើម្បីធានាសុក្រិតភាពនៃស្នាដៃហត្ថកម្មរបស់បុព្វបុរសខ្មែរ។ ឯកឧត្តមបានលើកទឹកចិត្តដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងសិស្ស-និស្សិតរបស់ ប៊ែលធី ឱ្យចូលរួមលើកតម្កើងកេរ្តិ៍ដំណែលនៃឧត្តមភាពទាំងនេះ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកបានលើកឡើងថា៖ “គុណភាព និងស្តង់ដារ មានសារៈសំខាន់កាន់តែខ្លាំងឡើងចំពោះទំនុកចិត្តអតិថិជន។ ទោះបីវិញ្ញាបនបត្រ ISO មិនមែនជាកាតព្វកិច្ចតម្រូវដោយច្បាប់ក៏ដោយ, យើងមានមោទនភាពដែលសាលា និងសាកលវិទ្យាល័យ ប៊ែលធី យល់ច្បាស់អំពីគុណតម្លៃនៃស្តង់ដារទាំងនេះ ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព និងបង្កើនទំនុកចិត្តក្នុងចំណោមអតិថិជនរបស់ខ្លួន។”

លោកក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំផ្សេងទៀត ឱ្យចាប់យកស្តង់ដារនេះ ដោយសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ក្នុងគោលដៅគាំទ្រដល់ការការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។

សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលវិញ្ញាបនបត្រ ISO 9001:2008 ជាលើកដំបូងក្នុងឆ្នាំ២០១២។ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិកូវីដ-១៩ ស្ថាប័ននេះបានដាក់ពាក្យស្នើសុំ និងទទួលបានវិញ្ញាបនបត្រ ISO 9001:2015 ដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងរៀបចំពិធីប្រគល់ក្នុងថ្ងៃនេះ សម្រាប់សាខាទាំង៣២របស់ខ្លួន។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក