ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សារលិខិតទៅកាន់លោក Trump៖ ប្រធានាធិបតីចិនជំរុញឱ្យមានទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយសហរដ្ឋអាមេរិក

ចិន៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យមានទំនាក់ទំនងប្រកបដោយ "ស្ថិរភាព សុខភាព និងនិរន្តរភាព" រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន តាមរយៈសារលិខិតមួយផ្ញើទៅកាន់ាបេក្ខភាពប្រធានាធិបតីទើបជាប់ឆ្នោតថ្មី លោក Donald Trump។ 

ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា នៅក្នុង «សារលិខិតអបអរសាទរ» ផ្ញើទៅកាន់លោក Donald Trump ប្រធានាធិបតីចិនក៏បានចង្អុលបង្ហាញអំពីប្រវត្តិសាស្រ្តដែលចិន និងសហរដ្ឋអាមេរិកទទួលបានអត្ថប្រយោជន៍ទៅវិញទៅមកពីកិច្ចសហប្រតិបត្តិការរវាងគ្នា និងតែងតែទទួលនូវផលប៉ះពាល់ដោយការប្រឈមមុខដាក់គ្នា។ លោក Xi Jinping ថ្លែងថា៖ "ទំនាក់ទំនងចិន-អាមេរិកដែលមានស្ថិរភាព និងនិរន្តរភាព គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយស្របតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ"

នៅក្នុងសារដំបូងទៅកាន់លោក Trump ដែលទទួលបានលទ្ធផលធានានូវជ័យជម្នះអាណត្តិទីពីរនេះ មេដឹកនាំកំពូលរបស់ចិនសង្ឃឹមថា «ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»។ ប្រធានាធិបតីចិនក៏បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង "ពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា, គ្រប់គ្រងស្ថានភាពផ្ទុយគ្នាឱ្យបានប្រសើរ, ពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងស្វែងរកមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ចិន និងសហរដ្ឋអាមេរិកក្នុងការរួមរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល"

រដ្ឋាភិបាលចិនក៏បានសម្តែងការគោរពចំពោះលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងបានអបអរសាទរចំពោះលោក Trump ចំពោះជ័យជម្នះនេះ ខណៈអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធម្សិលមិញនេះថា៖ "យើងគោរពនូវជម្រើសរបស់ប្រជាជនអាមេរិក និងអបអរសាទរចំពោះលោក Trump ក្នុងការជាប់ឆ្នោតជាប្រធានាធិបតី"

គួរបញ្ជាក់ថា ទំនាក់ទំនងចិន-អាមេរិកបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសជុំវិញពាណិជ្ជកម្ម និងសន្តិសុខរួមទាំងតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ ជ័យជម្នះរបស់លោក Trump ត្រូវបានគេមើលឃើញថា បញ្ហាសំខាន់អំឡុងអាណត្តិទីមួយរបស់លោកនឹងត្រូវគាស់កកាយឡើងមកវិញ ជាពិសេសគឺសង្រ្គាមពាណិជ្ជកម្មជាមួយចិនដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក និងការដាក់ពន្ធគយបន្ថែមកាន់តែខ្លាំងឡើងជាមួយចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក