ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វេទិកាមហាគ្រួសារទេសចរណ៍ បានបើកគេហទំព័រថ្មីរវាងក្រសួងទេសចរណ៍ជាមួយប្អូនៗ និងក្មួយៗ ជាក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ក្នុងគោលបំណងជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលផ្តោតលើចំណុចសំខាន់ៗចំនួន ២ គឺ សំណេះសំណាលជាមួយអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ស្តាប់ពីគំនិតថ្មីៗ, បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងផ្សព្វផ្សាយយុទ្ធនាការ “ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”, “ទាំងអស់គ្នា ដើម្បីទេសចរណ៍, ទេសចរណ៍ ដើម្បីទេសចរណ៍” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ចំនួន ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងពិធីដ៏មានតម្លៃនាពេលនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗ និងក្មួយៗ ដែលជាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ដែលបានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជានាពេលកន្លងមក និងស្នើឱ្យបន្តយ៉ាងផុលផុសចំពោះការផលិតមាតិកាបន្ថែមទៀត ព្រមទាំង ចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍, ម្ហូបអាហារ, ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ, បង្ហាញពីជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក