ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ត្រូវពង្រឹងទៅលើការវិភាគមុខងារ ដើម្បីទទួលបាននូវ មន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមគោលការណ៍នៃការវិភាគមុខងារ

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ ជាគន្លឹះសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីពង្រឹងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សំដៅបង្កើននវានុវត្តន៍ និងវឌ្ឍនភាពបន្ថែមទៀត។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យនាយកដ្ឋានគ្រប់គ្រងបុគ្គលិក ដើម្បីបង្ហាញពីសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារ និងរចនាសម្ព័ន្ធទៅតាមការិយាល័យនីមួយៗ ព្រមទាំងកំណត់គោលដៅបន្ទាប់ ដែលនាយកដ្ឋានមានសម្រាប់ការងារបន្តទៀត។ ក្នុងការរាយការណ៍នេះ ក៏ឃើញថា មានវឌ្ឍនភាពគួរឱ្យកត់សំគាល់ និងកត្តាប្រឈមមួយចំនួនត្រូវកែតម្រូវ ដើម្បីអភិវឌ្ឍន៍ទាំងធនធានមនុស្ស ចំណេះដឹង បច្ចេកទេសក្នុងការគ្រប់គ្រងការងារ រួមទាំងចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះ​ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ជាគន្លឹះសំខាន់ៗ ដើម្បីពង្រឹងនូវស្មារតីការងារជាក្រុម ក្រមសីលធម៌ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក រួមមាន៖ ១) ការវិភាគមុខងារ ត្រូវមានការវិភាគត្រឹមត្រូវ ស៊ីជម្រៅ ដើម្បីអាចជ្រើសរើសបានមន្ត្រីដែលសមត្ថភាព ចំណេះ ជំនាញ តាមកិច្ចការងារប្រគល់ជូន និងស្របតាមការវិភាគមុខងារ។ ២) សូមពិនិត្យ និងតាមដានប្រព័ន្ធគ្រប់គ្រងវត្តមានរបស់មន្ត្រី (CheckIn Me) ដើម្បីគ្រប់គ្រងនូវព័ត៌មានមន្ត្រីមកបម្រើការងារ និងមន្ត្រីមិនបានបំពេញការងារ ព្រមទាំងត្រូវមានរៀបចំជារបាយការណ៍ប្រចាំខែ។ ៣) សូមពិនិត្យទៅលើការងារតាមផ្នែកនីមួយៗ និងត្រូវស្វែងយល់ដឹងអំពីការងារដែលត្រូវធ្វើ និងការងារដែលត្រូវជៀងវាង ដើម្បីកុំឱ្យមានបញ្ហាការងារក្នុងអង្គភាព ហើយបញ្ហាណាដែលប្រឈមត្រូវដោះស្រាយភ្លាមៗ ក្នុងការឈានទៅដល់សម្រេចបានជោគជ័យ និងប្រសិទ្ធភាពការងារខ្ពស់។

ការសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក