ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន៖ «សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់»

ភ្នំពេញ៖ ក្រោយពេលលោក លី សាម៉េត ហៅ គ្រូមា បានចេញវីដេអូសុំអភ័យទោសជូនចំពោះសម្តេចតេជោ និងជាការសារភាពទោសកំហុសរបស់ខ្លួនរួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងវីដេអូខាងលើ និងបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ»

នៅក្នុងសារលើបណ្ដាញសង្គមរបស់សម្តេចតេជោផ្ទាល់បានបង្ហោះសារដែលមានខ្លឹមសារថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។»

ក្នុងនោះផងដែរ សម្តេចតេជោរំឮកឡើងវិញថា ជំនួយការរបស់សម្តេចតេជោផ្ទាល់គឺ លោក ដួង តារា ត្រូវបានឃាត់ខ្លួន រង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ សម្តេចបន្ថែមថា ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថនាំខ្លួនឈ្មោះ លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។

គួរបញ្ជាក់ថា នៅក្នុងវីដេអូកាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ លោក លី សាម៉េត ហៅ គ្រូមា បានសុំអភ័យទោសពីសំណាក់សម្តេចតេជោ និងបានសុំពេលមួយរយៈខ្លីដើម្បីព្យាបាលខ្លួននៅផ្ទះ មុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស ដែលទង្វើខាងលើនេះ ត្រូវបានសម្តេចតេជោបញ្ជាក់ថា មិនអាចធ្វើបែបនេះបានឡើយ ដោយសម្តេចបានជំរុញឱ្យនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន លើកឡើងសាជាថ្មីថា៖ «ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក