
លោក ហ៊ឺ វីរៈ ត្រូវបានរដ្ឋសភាទទួលស្គាល់ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ លោក ហ៊ឺ វីរៈ ត្រូវបានទទួលស្គាល់ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង នីតិកាលទី៧ នៃរដ្ឋសភា ជំនួសសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅ៕