ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពីប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត

ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពីប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.) និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត ក្រោមកិច្ចសហការរៀបចំដោយទីប្រឹក្សាបច្ចេកទេស កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហាន១(WAT4CAM Phase I–TA-ISWM) ក្រោមជំនួយរបស់សហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំកម្ពុជា។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំលើកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត គឺជាឯកសារគតិយុត្តដែលមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយបរិយាបន្ន ហើយប្រមូលផ្តុំជាក្របខ័ណ្ឌឯកសាររួម សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក និងការបែងចែកទឹកនៅក្នុងដែនប្រព័ន្ធធារាសាស្ត្រប្រកបដោយចីរភាព ដោយមានការលើកកម្ពស់ការចូលរួមរបស់សហគមន៍ប្រកបដោយគុណាធិបតេយ្យ និងផ្តល់នូវយន្តការសម្រាប់ការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងស័ក្តិសិទ្ធិភាព។

សូមបញ្ជាក់ថា ឯកសារគតិយុត្តដែលត្រូវប្រកាសដាក់ឱ្យប្រើប្រាស់នាពេលនេះរួមមាន៖ ទី១)ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.) ការចុះបញ្ជី និងការគ្រប់គ្រងស.ក.ប.ទ. ទី២)ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទលើការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តក្នុងក្របខ័ណ្ឌស.ក.ប.ទ. ទី៣)ប្រកាសស្តីពីការរំលាយចោលស.ក.ប.ទ. និង ទី៤)ប្រកាសស្តីពីការដាក់ឱ្យប្រើនូវគោលការណ៍ណែនាំសម្រាប់ដំណើរការអនុវត្តការងាររបស់ស.ក.ប.ទប្រកបដោយនិរន្តរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក