ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបបុរសដៃឆៅប្រើខ្សែក្រវ៉ាត់វាយ និងយកកាំបិតប៉័ងតោកាប់គេទាំងកណ្ដាលថ្ងៃត្រង់

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបានបុរសម្នាក់ ដែលបានប្រព្រឹត្តសកម្មភាពប្រើអំពើហិង្សា យកខ្សែក្រវ៉ាត់ និងកាំបិតបុ័ងតោ វាយ និងកាប់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួស និងបានកាប់បំផ្លាញម៉ូតូជនរងគ្រោះរងការខូចខាត។

ហេតុការណ៍ខាងលើនេះបានកើតឡើង ខណៈមានការប៉ះពាក្យសំដីគ្នាបង្កជាជម្លោះ នៅទីតាំងកើតហេតុភូមិទី១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រមាណ ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុខ សេន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាល់នៅផ្ទះលេខ១០ ជាន់ទី៦ អគារទី២ (បុរីកីឡា) ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់  ខណ្ឌ៧មករា ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាននៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក