ព្រះមហាក្សត្រត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ៣រូប ឱ្យមកនៅត្រឹមថ្នាក់ពលបាលត្រី
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ៣រូប ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលអង្គភាព EAC News ទទួលបាននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ៣រូបដែលត្រូវបានបន្ថយឋានន្តរស័ក្តិរួមមាន៖
១. ឧត្តមសេនីយ៍ទោ ជា យោធិន អត្តលេខ ០៣៩២៥
២. ឧត្តមសេនីយ៍ទោ ឈន ប៉ូលី អត្តលេខ ៦៤៣១៧
៣. ឧត្តមសេនីយ៍ត្រី វេទ អារុណ អត្តលេខ ៥៤១៣៦៕