ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ករណីរំដោះអ្នកទោសពីពន្ធនាគារខេត្តស្វាយរៀង៖ ជនល្មើស និងទណ្ឌិតដែលរត់គេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ស្វាយរៀង៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មានឲ្យបានជ្រាបទាក់ទងអំពីប្រតិបត្តិការស្រាវជ្រាវ ករណីរំដោះអ្នកទោសជនជាតិវៀតណាមចេញពីពន្ធនាគារខេត្តស្វាយរៀង។

បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៤០នាទី ឈ្មោះ ហ្វៀង ឌីងទន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម បានមកសួរសុខទុក្ខឈ្មោះ ង្វៀង តុងហ្វឹង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម នៅក្នុងពន្ធនាគារខេត្តស្វាយរៀង។ បន្ទាប់ពីសួរសុខទុក្ខបានប្រហែល៥នាទី ឈ្មោះ ហ្វៀង ឌីងទន់ បានដើរចេញមកខាងក្រៅ រួចឈ្មោះ ង្វៀង តុងហ្វឹង រត់មកតាមក្រោយដោយបានយកកាំភ្លើង១ដើម (មិនចាំម៉ាក) ពីឈ្មោះ ហ្វៀង ឌីងទន់ ធ្វើការភ្ជង់ទៅលើមន្ត្រីការពារ រួចបានឡើងម៉ូតូធ្វើការរត់គេចខ្លួន។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកទណ្ឌិតខាងលើ និងបក្ខពួកដើម្បីមកផ្តន្ទាទោស។

ផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានព័ត៌មានថា ជនសង្ស័យទាំង២នាក់ ម្នាក់ជាទណ្ឌិតដែលត្រូវរំដោះ និងម្នាក់ដែលជាជនសង្ស័យអ្នកមករំដោះយកអ្នកទោស ត្រូវសមត្ថកិច្ចវៀតណាមឃាត់ខ្លួនបានហើយ។

បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធដើម្បីចាត់ការបន្ដតាមនីតិវិធី៕








ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក