ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក លី សាម៉េត ហៅ គ្រូមា ចេញមកសុំអភ័យទោសចំពោះសម្តេចតេជោ និងសារភាពអំពីទោសកំហុសរបស់ខ្លួន

ភ្នំពេញ៖ មហាជនសុទ្ធតែបានដឹងរួចមកហើយនូវសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចធ្លាប់បានបញ្ជាក់ពីល្បិចកលរបស់លោក លី សាម៉េត ហៅ គ្រូមា ពាក់ព័ន្ធនឹងបញ្ហានៃការយកឈ្មោះសម្តេចតេជោដើម្បីទៅប្រើប្រាស់ និងឆបោកយកប្រយោជន៍ និងលុយកាក់ពីបុគ្គលជាច្រើនកន្លងមក។

នៅថ្ងៃទី០៤ ខែវិច្ឆិកានេះ លោក លី សាម៉េត ហៅ គ្រូមា បានចេញវីដេអូមួយបញ្ជាក់អំពីកំហុសឆ្គងរបស់ខ្លួន ដែលមានដូចជាការប្រើប្រាស់ឈ្មោះរបស់សម្តេចតេជោ ដើម្បីបោកប្រាស់យកប្រាក់ពីបុគ្គលនានាជាច្រើនលើកច្រើនសារ។ ក្នុងវីដេអូដដែលនេះ លោក លី សាម៉េត ក៏បានបញ្ជាក់ថា សម្តេចតេជោលោកបានផ្តល់ការសណ្ដោសប្រណី ដោយបានទុកឱកាសជាច្រើនលើកច្រើនសារឱ្យ បុគ្គល «គ្រូមា» កែប្រែកំហុសឆ្គងរបស់ខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញ លោក លី សាម៉េត នៅតែមិនរាងចាល និងបានប្រព្រឹត្តកំហុសឆ្គងបោកប្រាស់គេឯងជាបន្តបន្ទាប់រហូតមានការផ្ទុះឡើងនូវការបង្ហោះសារពីសំណាក់សម្តេចតេជោផ្ទាល់តែម្តង។

ជាងនេះទៅទៀត លោក លី សាម៉េត ហៅ គ្រូមា ក៏បានសារភាពនូវកំហុសឆ្គងដែលខ្លួនធ្លាប់បានអះអាងអួតប្រាប់គេឯងថា ខ្លួនអាចចូលទៅភូមិគ្រឹះរបស់សម្តេចតេជោនៅក្រុងតាខ្មៅ ក្នុងពេលណាក៏បាន ម៉ោងណាក៏បាន ដែលក្នុងវីដេអូនេះ លោក លី សាម៉េត សារភាពថា ខ្លួនពិតជាមិនធ្លាប់បានស្គាល់ និងចូលទៅកាន់ភូមិគ្រឹះរបស់សម្តេចតេជោនៅក្រុងតាខ្មៅ ដូចអ្វីដែលបានអះអាងប្រាប់គេឯងកន្លងមកនោះទេ។

ជាចុងក្រោយ លោក លី សាម៉េត បានសារភាពថា បច្ចុប្បន្នខ្លួនកំពុងស្នាក់នៅជាមួយកូន ដោយកំពុងធ្វើទុក្ខដោយជំងឺទឹកនោមផ្អែម មានសភាពហើមខ្លួនទៀតផង។ យ៉ាងណាក្ដី លោក លី សាម៉េត បានស្នើសុំការសណ្ដោសប្រណី ដោយលោកបានអះអាងថា លោកសុំពេលវេលាមួយរយៈខ្លីដើម្បីឱ្យសភាពជំងឺរបស់ខ្លួនបានធូរស្រាលបន្តិចសិន រួចនឹងចេញទៅសារភាពទោសកំហុសរបស់ខ្លួននៅមុខសមត្ថកិច្ច និងមុខស្ថាប័នតុលាការដោយខ្លួនឯងតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក