ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យ មាននិទ្ទេស និទ្ទេស A ចំនួន៧៤ ក្នុងចំណោម បេក្ខជនប្រឡងជាប់ចំនួន៤៨៣៩នាក់

បន្ទាយមានជ័យ ៖ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី៣១ ខែតុលា បេក្ខជន ដែលប្រឡងជាប់មានចំនួន៤៨៣៩នាក់/ស្រី២៩៤៨នាក់ បេីគិតជាភាគរយ ៧៩,១១% ក្នុងនោះនិទ្ទេស A ចំនួន៧៤នាក់/ស្រី៤៦នាក់, និទ្ទេស B ៤១៦នាក់/ស្រី២៤២នាក់, និទ្ទេស C ១០០៣នាក់/ស្រី៦៥៣នាក់, និទ្ទេស D ១៦៣០នាក់/ស្រី១០៥៩នាក់, និទ្ទេស E ១៧១៦នាក់/ស្រី៩៤៨នាក់, បេក្ខជនដែលមកប្រឡង៦១១៧/ស្រី៣៥១៥នាក់ ។ ចំពោះទិន្នន័យបើធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ បេក្ខជនប្រឡងជាប់មានចំនួន៤១៤៣នាក់/ស្រី២៥០៥នាក់ បេក្ខជនដែលមកប្រឡង៦០៥៨នាក់/៣៣៣៦នាក់ ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងមានចំនួន៨មណ្ឌល សរុបចំនួន២៥០បន្ទប់ ចែកចេញជា២ ៖ ថ្នាក់វិទ្យាសាស្រ្ត មាន៣មណ្ឌល មានសាលាបឋមសិក្សា ហ៊ុន សែន សូភី , វិទ្យាល័យ ហ៊ុន សែន ខ្លាកូន និងសាកលវិទ្យាល័យជាតិ មានជ័យ សរុបមានចំនួន៧៤បន្ទប់។ ថ្នាក់វិទ្យាសាស្រ្តសង្គម មាន៥មណ្ឌល មានវិទ្យាល័យ សិរីសោភ័ណ, វិទ្យាល័យ សម្តេច ឪ, សាកលវិទ្យាល័យ UME, វិទ្យាល័យ អូរអំបិល និងអនុវិទ្យាល័យ ទឹកថ្លា សរុបមានចំនួន១៧៦បន្ទប់។ បេីធៀបនឹងឆ្នាំ២០២៣ មានតែចំនួន២៤៧បន្ទប់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក