ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនជាតិថៃ ៤នាក់បានស្លាប់ក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់លីបង់មកលើអ៊ីស្រាអែល

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសថៃបានឱ្យដឹងនៅថ្ងៃទី០១ ខែវិច្ឆិកានេះថា មានជនជាតិថៃចំនួន ០៤នាក់រងគ្រោះថ្នាក់បាត់បង់ជីវិតក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់លីបង់នៅភាគខាងជើង ប្រទេសអ៊ីស្រាអែល។ តាមរយៈសារលើបណ្ដាញសង្គម X រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa ថ្លែងថា លោកពិតជាមានការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍បណ្ដាលឱ្យមានអ្នកស្លាប់ នៅទីក្រុង Metula កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយលោកបន្ថែមថា ក្រៅពីអ្នកស្លាប់ចំនួន ៤នាក់ ក៏មានពលរដ្ឋថៃម្នាក់ទៀតបានរងរបួសផងដែរ។

ប្រធានក្រុមប្រឹក្សាតំបន់ Metula បានឱ្យដឹងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា មានមនុស្ស ៥នាក់បានស្លាប់ក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់រ៉ុក្កែតពីលីបង់ ដែលជនរងគ្រោះរួមមានកសិករជនជាតិអ៊ីស្រាអែលម្នាក់ និងពលករបម្រើការក្នុងកសិដ្ឋាន ជាជនជាតិបរទេសចំនួនបួននាក់។ គួរឱ្យដឹងថា បើតាមទិន្នន័យមានជនជាតិថៃប្រមាណ ៣០,០០០នាក់កំពុងបម្រើការងារនៅឯប្រទេសអ៊ីស្រាអែល។

យ៉ាងហោចណាស់ មកដល់បច្ចុប្បន្ននេះមានជនជាតិថៃ ៣៩នាក់បានស្លាប់ ចាប់តាំងពីហេតុការណ៍នៃវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ទៅលើប្រទេសអ៊ីស្រាអែល ភាគខាងត្បូង។ ជាក់ស្ដែង ក្នុង​អំឡុង​ពេល​ចរចាបទ​ឈប់​បាញ់​កាលពី​ខែ​វិច្ឆិកា មានជនជាតិ​ថៃ ២៣ នាក់​ត្រូវ​បាន​ដោះលែង​ពី​ការ​ចាប់​ខ្លួនផងដែរ។

រដ្ឋមន្ត្រីការបរទេសថៃបន្ថែមថា៖ "ប្រទេសថៃនៅតែបន្តជំរុញយ៉ាងមុតមាំទៅកាន់គ្រប់ភាគីទាំងអស់ឱ្យវិលត្រឡប់ទៅកាន់មាគ៌ាសន្តិភាព ក្នុងនាមជនស៊ីវិលស្លូតត្រង់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជម្លោះដ៏រ៉ាំរ៉ៃ និងកាន់តែស៊ីជម្រៅនេះ"

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក