ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមអ្នកតវ៉ាបានវាយប្រហារលើទីស្នាក់ការគណបក្សធំលំដាប់ទី៣ របស់បង់ក្លាដែសដែលគាំទ្រលោកស្រី Sheikh Hasina

បង់ក្លាដែស៖ សារព័ត៌មានបង់ក្លាដែសបានរាយការណ៍ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាម្សិលមិញនេះ ក្រុមអ្នកវាយប្រហារបានដុតទីស្នាក់ការរបស់គណបក្សបង់ក្លាដែសដែលគាំទ្រមេដឹកនាំលោកស្រី Sheikh Hasina ប៉ុន្តែរបាយការណ៍ដដែលនេះបានបញ្ជាក់ថា មិន​មាន​នរណា​ម្នាក់​រង​របួសក្នុងហេតុការណ៍​នេះទេ។

ក្រោយហេតុការណ៍នេះកើតឡើង គ្មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវចំពោះការវាយប្រហារលើការិយាល័យគណបក្ស Jatiya ក្នុងរដ្ឋធានី Dhaka នេះឡើយ។ ស្ថានីយ៍ទូរទស្សន៍ និងបណ្ដាញព័ត៌មាននានាចុះផ្សាយថា ក្រុមអ្នកវាយប្រហារបានសម្រុកចូលទីស្នាក់ការកណ្តាលរបស់គណបក្ស Jatiya ស្ថិតនៅតំបន់ Bijoy Nagar ទីក្រុង Dhaka ព្រមទាំងមានការប៉ះទង្គិចជាមួយសមាជិកគណបក្ស រហូតនាំឱ្យមានការដុតបំផ្លាញអគារទីស្នាក់ការបក្សតែម្តង។ 

បច្ចុប្បន្ននេះ គេមិនទាន់មានរបាយការណ៍សរុបអំពីការខូចខាតរួមនៅឡើយទេ ខណៈភ្លាមៗនោះ ក្រុមមន្ត្រីនៃសេវាអគ្គីភ័យ និងការពារជនស៊ីវិលបានប្រញាប់ប្រញាល់ចុះអន្តរាគមន៍នៅកន្លែងកើតហេតុ។ គួរបញ្ជាក់ថា គណបក្ស Jatiya គឺជាគណបក្សធំលំដាប់ទីបីនៅប្រទេសបង់ក្លាដែស ដែលត្រូវបានបង្កើតឡើងដោយអតីតមេដឹកនាំផ្តាច់ការយោធា HM Ershad ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

ក្នុងអំឡុងហេតុការណ៍នៃការវាយប្រហារនេះ មេដឹកនាំដ៏លេចធ្លោនៃចលនាតវ៉ារបស់និស្សិតថ្លែងថា គណបក្ស Jatiya គួរតែត្រូវបាន "បំផ្លាញចោល" ដោយសារតែគណបក្សនេះបានបង្ហាញការគាំទ្ររដ្ឋាភិបាលរបស់លោកស្រី Sheikh Hasina។ លោក Hasnat Abdullah មេដឹកនាំ​ក្រុមនិស្សិតតវ៉ា​បាន​អះអាង​ក្នុង​ការ​បង្ហោះ​តាមបណ្ដាញសង្គម​ហ្វេសប៊ុក​ថា គណបក្ស Jatiya គឺជា​គណបក្ស​ក្បត់ជាតិ។ 

លោក Mujibul Haque Chunnu អគ្គលេខាធិការ​បក្ស​ Jatiya បានដាក់ការស្ដីបន្ទោសដល់ក្រុមនិស្សិតចំពោះ​ការ​វាយ​ប្រហារ​នេះ។ លោកថ្លែងថា៖ "គ្រប់គ្នាបានមើលឃើញនូវរាល់សកម្មភាពដែលពួកគេ (ក្រុមនិស្សិត) បានធ្វើមកលើយើង (គណបក្ស Jatiya)។ គ្រប់សកម្មភាពទាំងអស់បាន​ផ្សាយ​ផ្ទាល់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែលក្រុមនិស្សិតទាំងនោះបានធ្វើសកម្មភាពជាសាធារណៈ និងដោយបើកចំហរ"។ 

សូមបញ្ជាក់ថា គណបក្ស Awami League បានដឹកនាំប្រទេសបង់ក្លាដែសអស់រយៈពេល ១៥ឆ្នាំរាប់ចាប់តាំងពីឆ្នាំ ២០០៩មក។ ក្រុមអ្នករិះគន់លើអតីតមេដឹកនាំ លោកស្រី Sheikh Hasina និយាយថា គណបក្ស Jatiya បានធ្វើសកម្មភាពនយោបាយផ្តល់ឱ្យការគ្រប់គ្រងអំណាចរបស់លោកស្រី Hasina ក្លាយទៅជាការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ ខណៈដែលគណបក្សនយោបាយធំៗផ្សេងទៀតមិនបានចូលរួមក្នុងការបោះឆ្នោត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក